និស្សិតសិក្សានៅចិនប្ដេជ្ញាខំរៀនដើម្បីយកចំណេះចូលរួមអភិវឌ្ឍជាតិ និង​ផ្សាយ​វប្បធម៌​ខ្មែរ​ដល់​បរទេស​

2025/10/29 04:50:23 pm        322

ភ្នំពេញ៖ សិស្សនិស្សិតដែលទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសចិន បាន​ប្ដេជ្ញា​ចិន​ខិត​ខំ​រៀន​សូត្រ និងយកចំណេះដឹងមកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ នឹងជួយផ្សព្វផ្សាយពីវប្បធម៌ខ្មែរ ទៅកាន់មិត្តរួមថ្នាក់ជាជនបរទេស ឲ្យ​ពី​គេដឹកពីអរិយធម៌ និងតំបន់ទេសចរណ៍នានារបស់កម្ពុជា ។

ក្នុងពេលត្រៀមឡើងយន្តហោះ ដើម្បីធ្វើដំណើរទៅសិក្សា នៅសាកលវិទ្យាល័យឈានណា នៃប្រទេសចិន នៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ និស្សិតអាហារូបករណ៍ បានឲ្យដឹងថា ជា​ឱកាស​ដ៏​ល្អ សម្រាប់ពួកគេ ដែលបានទៅសិក្សារៀនសូត្ររយៈពេល ៥ឆ្នាំ នៅប្រទេសចិន ដែល​ជា​ប្រទេស​មានការរីកចម្រើនទាំងសេដ្ឋកិច្ច និងបច្ចេកវិទ្យាជាដើមនោះ ។

ពួកគេបន្តថា ក្រៅពីការខិតខំប្រឹងប្រែងរៀនសូត្រ ក៏មិនភ្លេចផងដែរ ក្នុងការផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងតំបន់ទេសចរណ៍ទាក់ទាញនានារបស់កម្ពុជា ទៅកាន់បរទេស ពិសេស​ប្រាសាទ​អង្គរ​វត្ត​ដ៏ល្បីល្បាញក្នុងពិភពលោក ព្រមទាំងសក្ដានុពលផ្សេងៗទៀតរបស់កម្ពុជា ហើយ​ពួក​ជឿ​ជាក់​ថា ​នឹងទទួលបានចំណេះដឹងមួយច្បាស់លាស់ មកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ហើយ​ក៏​សូម​ថ្លែង​អំណរគុណ ដល់សាលាអន្តរជាតិស្ទេបហ្វរវើដអន្តរជាតិ ដែលជួយសម្របសម្រួល ដើម្បី​ឲ្យ​ពួក​គេ​បានទទួលអាហារូបករណ៍នេះ ។

ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង ប្រធានកិត្តិយសសាលាអន្តរជាតិស្ទេបហ្វរវើដអន្តរជាតិ បាន​ថ្លែងថា នេះជាឆ្នាំទី៥ហើយ ដែលសាលាបានជួយសម្របសម្រួលដល់និស្សិតកម្ពុជា បាន​ទៅ​សិក្សា​នៅ​ប្រទេសចិន ដែលសរុបមកដល់ពេលនេះមានជាង ២៥០នាក់ ដោយពួក​គេ​សិក្សា​ទៅ​លើ​ជំនាញ​គ្រប់គ្រងពាណិជ្ជកម្ម សេដ្ឋកិច្ចអន្តរជាតិ អក្សរសាស្ត្រចិន វិទ្យាសាស្ត្រចិន ស្ថាបត្យកម្ម ឱសថ​សាស្ត្រ និងជំនាញជាច្រើនទៀត ។

ឯកឧត្តមបានបន្តថា ការជួយដល់និស្សិតកម្ពុជានេះ គោលបំណង ដើម្បីបង្កើត​ឱកាស​ជា​វិជ្ជមាន​ក្នុង​សង្គម​ សម្រាប់សិស្ស-និស្សិតកម្ពុជា ក្នុងការបន្តថ្នាក់ឧត្តមសិក្សានៅក្រៅប្រទេស ដើម្បី​ឲ្យ​យុវជន​ជំនាន់​ក្រោយ មានចំណេះដឹង ជំនាញ និងសមត្ថភាពខ្ពស់ ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ សង្គម​ជាតិ និងសេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានភាពប្រសើរឡើង ហើយក៏​ស្រប​ទៅ​នឹង​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​របស់រាជរដ្ឋាភិបាល ក្នុងការបណ្ដុះមូលធនមនុស្ស ។

ក្នុងពេលជូនដំណើរកូនចៅ ទៅសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសចិននេះ ឪពុកម្ដាយ និងអាណាព្យាបាលសិស្ស សម្ដែងនូវការអរគុណដល់អ្នកពាក់ព័ន្ធនានា ដែល​បាន​ជួយ​កូន​ចៅ​ពួក​គាត់​បាន​ទៅរៀនបន្តនៅស្រុកក្រៅ ហើយក៏ជំរុញដល់និស្សិតទាំងនោះ ត្រូវខិតខំរៀនសូត្រ ឆ្លើយ​តប​ទៅនឹ​ងការជ្រោមជ្រែងនេះ ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        449
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        484
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        629

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm