ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លើកិច្ចការងារ​សន្តិសុខ​សុវត្ថិភាព

2025/10/29 05:30:49 pm        300

កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ​សភាពការណ៍ និងលទ្ធផល នៃកិច្ចប្រតិបត្តិការប្រចាំខែ តុលា លើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥ និងប្រកាសកែសម្រួលសមាសភាព ក្រុមការងារ ( HOTLINE ) ជនបរទស ។

ក្នុងកិច្ចប្រជុំខាងលើនេះដែរ ក៏មានការរៀបចំពិធីប្រកាសតែងតាំងភារកិច្ច ជូនមន្ត្រីនគរបាលចំនួន​០២រូប ៖ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ និងលោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ជាស្នងការរង ទទួលជួយការងារស្នងការ ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងពីសភាពការណ៍បទល្មើស និងធ្វើការវាយតម្លៃចំពោះសភាពការណ៍នីមួយៗ ដើម្បីបន្តតាមដាន និងគ្រប់គ្រងសភាពការណ៍ ឲ្យបានកាន់តែល្អប្រសើរ ដើម្បីធានាបានភាពសុខសាន្ត ក្នុងរាជធានីភ្នំពេញ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តដាក់បទបញ្ជា ឲ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងឲ្យខ្លាំងបន្ថែមទៀតលើ បញ្ហាក្រុមក្មេងទំនើង ពិសេសក្មេងទំនើងពេលរាត្រី ដែលក្រុមទាំងនេះ នៅតែបន្តគគ្លើន និងពុំខ្លាចរអាជាមួយវិធានការណ៍ច្បាប់នៅឡើយនោះទេ ។ ទន្ទឹមនឹងបញ្ហាជាអាទិ៍ខាងលើនេះ ឯកឧត្តមស្នងការ ក៏បន្តជម្រុញ ឲ្យកម្លាំងនគរបាល បង្កើនការយកចិត្តបន្ថែមទៀត លើកិច្ចការងារបង្ក្រាបគ្រឿងញៀន , ល្បែងស៊ីសង , អំពើឆបោកតាមប្រព័ន្ធអនឡាញ ឬកម្ចីអនឡាញខុសច្បាប់ ពិសេសការបន្តបញ្ចេញកម្លាំងចុះទៅសម្រួលលំហូរចរាចរណ៍ធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ តាមដងផ្លូវនានា ដែលប្រឈមនឹងការកកស្ទះ ។

ពាក់ព័ន្ធនឹងលំហូរចរាចរណ៍នេះដែរ ឯកឧត្តមស្នងការ ក៏បានដាក់បញ្ជាឲ្យកម្លាំងជំនាញចរាចរណ៍ ត្រូវពង្រឹងចុះហាមឃាត់រាល់រថយន្តធុនធំៗដែលបើកបរចូលក្នុងរាជធានីភ្នំពេញខុសពេលវេលាដែលត្រូវហាមឃាត់នោះ ៕ តារ៉ាវុទ្ធី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        373
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        400
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        508

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm