កម្ពុជាបន្តកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ដើម្បីធ្វើឱ្យក្លាយទៅជាប្រព័ន្ធ​មួយមាន​ភាព​ជឿ​ទុក​ចិត្ត​

2025/10/29 05:43:12 pm        244

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តកែទម្រង់សមាសធាតុគន្លឹះៗ នៃ​ប្រព័ន្ធ​លទ្ធ​កម្មសាធារណៈ ដើម្បីធ្វើឱ្យ ប្រព័ន្ធលទ្ធកម្មសាធារណៈនៅកម្ពុជា ក្លាយទៅជា​ប្រព័ន្ធ​មួយ​កាន់​តែ​មាន​ភាព​ជឿ​ទុកចិត្ត ប្រសិទ្ធភាពប្រកួតប្រជែង និងសន្សំសំចៃ ស្របតាម ឧត្តមា​នុវត្តន៍​អន្តរជាតិ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និងជាប្រធានគណៈ-កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) នៅ​ថ្ងៃ​ទី២៨ តុលា ម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំ គ.ស.ហ ដើម្បី ពិនិត្យនិងពិភាក្សា លើ​សេចក្ដី​ព្រាង “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨” មុននឹងដាក់ “សេចក្តីព្រាងយុទ្ធសាស្ត្រ” ជូនរាជរដ្ឋាភិបាល​អនុម័ត​ជា​ផ្លូវ​ការ​នា​ពេល​ខាង​មុខ​។

ក្នុងគោលដៅនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ “សេចក្តីព្រាងយុទ្ធសាស្ត្រ” នេះ ត្រូវ​បាន​រៀប​ចំ​ឡើងផ្អែកលើមូលដ្ឋាន ចំនួន៣រួមមាន៖ ១. ផែនការសកម្មភាពរួមដំណាក់កាលទី៤ (CAP​-4​) ​បច្ចុប្បន្នកម្មនៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៥-២០២៧, ២. យុទ្ធសាស្ត្រ​នៃការកែទម្រង់ប្រព័ន្ធថវិកាបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨, និង ៣. ច្បាប់​ស្តីពី​លទ្ធ​កម្ម​សាធារណៈ​ថ្មីឆ្នាំ២០២៣ ដែលជាសមិទ្ធផលគន្លឹះ នៃការអនុវត្តយុទ្ធសាស្ត្រ​នៃ​ការ​កែ​ទម្រង់​ប្រព័​ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ អនុម័ត ដាក់ឱ្យអនុវត្ត​ដោយ​រាជ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ២០១៩។

ជារួម, គឺរក្សានូវទិសដៅដូចយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ ដដែល។ «យុទ្ធសាស្ត្រ នៃការ​កែ​ទម្រង់​ប្រព័ន្ធ​លទ្ធកម្ម​សាធារណៈ​បច្ចុប្បន្ន​កម្ម​ឆ្នាំ​២០២៥​-២០២៨» នេះ រៀបចំឡើងដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធ លទ្ធកម្ម​សាធារណៈ​​ដែលតម្រូវឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ​រួម​គ្នា​ដោះ​ស្រាយ ​ក្នុងគោលដៅពង្រឹងការ គ្រប់គ្រង និងការអនុវត្ត​លទ្ធកម្ម​សាធារណៈ​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​មាន​តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។ “សេចក្តីព្រាងយុទ្ធ-សាស្ត្របច្ចុប្បន្នកម្ម” បាន​កំណត់គោលដៅយុទ្ធសាស្ត្រ និងផែនទីចង្អុលផ្លូវ ដើម្បីបន្តកែទម្រង់សមាសធាតុគន្លឹះៗ នៃ​ប្រព័ន្ធលទ្ធកម្ម សាធារណៈ ក្នុងគោលបំណងគឺដើម្បីធ្វើឱ្យប្រព័ន្ធលទ្ធកម្មសាធារណៈនៅកម្ពុជា “ក្លាយ​ទៅ​ជាប្រព័ន្ធមួយកាន់តែមានភាពជឿទុកចិត្ត ប្រសិទ្ធភាពប្រកួតប្រជែង និង​សន្សំ​សំចៃ​ព្រម​ទាំង​ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ”។

ជាមួយគ្នានេះ, “យុទ្ធសាស្ត្របច្ចុប្បន្នកម្ម”នេះ នឹងរួមចំណែកដល់ការកសាង និងអនុវត្ត​ប្រព័ន្ធ​ថវិកា​សមិទ្ធ​កម្ម ឱ្យកាន់តែពេញ លក្ខណៈស្របតាមស្តង់ដាអន្តរជាតិ លើការពង្រឹង​ភាព​ជឿ​ទុក​ចិត្ត​នៃ​ថវិកា, ការពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ, ការផ្សារភ្ជាប់ថវិកាទៅនឹង គោលនយោបាយ, និង​ជា​ពិសេសជំរុញការកសាងក្របខ័ណ្ឌគណនេយ្យភាពសមិទ្ធកម្ម នៃកម្មវិធី​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ សាធារណៈ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm