ក្របខ័ណ្ឌទស្សនាទានស្តីពីយុទ្ធសាស្រ្តជំរុញវិនិយោគនឹងជួយទាក់ទាញការវិនិយោគដល់កម្ពុជា

2025/10/29 05:54:22 pm        184

ក្របខ័ណ្ឌទស្សនាទាន ស្ដីពីយុទ្ធសាស្រ្តជំរុញវិនិយោគ នឹងក្លាយឯកសារមគ្គុទ្ទេសដ៏សំខាន់ បង្កើនការទាក់ទាញវិនិយោគលើវិស័យ អេឡិចត្រូនិក និងកសិ-ឧស្សាហកម្ម ដើម្បី​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់ពិពិធកម្មមូលដ្ឋានឧស្សាហកម្មនៅកម្ពុជាឱ្យកាន់តែខ្លាំងក្លា។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ថ្ងៃទី២៨ តុលា ម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាព លើ​ការ​រៀប​ចំ​សេចក្តី​ព្រាង​ក្របខ័ណ្ឌទស្សនាទាន ស្ដីពីយុទ្ធសាស្រ្តជំរុញវិនិយោគ ជាមួយ ក្រុមការងារ នៃ​កម្ម​វិធី​ភាព​ជាដៃគូរវាងកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED), សេចក្តី​ព្រាង ក្របខ័ណ្ឌទស្សនាទាននេះ នឹងក្លាយ​ឯកសារ​មគ្គុទ្ទេស​សម្រាប់​បង្កើន​ការ​ទាក់​ទាញ​វិនិយោគ ដោយផ្ដោតសំខាន់លើវិស័យអេឡិចត្រូនិក និងកសិ-ឧស្សាហកម្ម ដែលជា​វិស័យ​អាទិភាព​ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ពិពិធកម្មមូលដ្ឋានឧស្សាហកម្មនៅកម្ពុជា ហើយក៏ ជាមគ្គុទ្ទេសសម្រាប់ការរៀបចំឯកសារយុទ្ធសាស្ត្រផ្ទៃក្នុង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សំដៅបន្តពង្រឹងប្រសិទ្ធភាពស្ថាប័ន ក្នុងនាមជា សេនាធិការរបស់រាជរដ្ឋាភិបាលលើការជំរុញទាក់ទាញវិនិយោគឯកជន។

កិច្ចប្រជុំនេះ ក៏បានពិនិត្យពិភាក្សាលើវឌ្ឍនភាព នៃការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌទស្សនាទាននេះ ដើម្បីប្រមូលធាតុចូលបន្ថែម ពីថ្នាក់ដឹកនាំអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា សម្រាប់តម្រង់ទិសការរៀបចំសេចក្តីព្រាងឯកសារឱ្យមានតម្លាភាព។ ជាលទ្ធផល, អ្នកជំនាញការបានទទួលយកធាតុចូល សម្រាប់គម្រោងរៀបចំកែសម្រួលចុងក្រោយ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យ និងផ្តល់ការអនុម័ត លើសេចក្តីព្រាងក្របខ័ណ្ឌទស្សនាទានមួយនេះ។

ក្នុងថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តម ជា វុទ្ធី ក៏បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន GOMI RECYCLE ក្នុងនោះ លោក Okumura Yusuke ប្រធានក្រុមហ៊ុន បានជម្រាបជូនអំពីបច្ចុប្បន្នភាពរបស់ក្រុមហ៊ុន បាននិងកំពុងដំណើរការគម្រោងវិនិយោគ កែច្នៃសំរាម (ប្រមូលសំរាមប្លាស្ទិកដើម្បីកែច្នៃ) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។ បញ្ហានេះក្រុមហ៊ុនក៏បានសម្រេច ចិត្តពង្រីកការវិនិយោគ ដោយនិងពង្រីកបន្ថែមលើការប្រមូលសំរាមប្លាស្ទិកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស បម្រើដល់ផលិតកម្មកែច្នៃ។

ជាការឆ្លើយតប, ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន ក្នុងការពង្រីកការ វិនិយោគនៅកម្ពុជា និងបានសម្តែងនូវការស្វាគមន៍គម្រោងពង្រីកការវិនិយោគនេះ ដែលនឹងអាចចូលរួមបង្កើតការងារបន្ថែមជូនដល់ ប្រជាពលរដ្ឋកម្ពុជា និងការចូលរួមសម្អាតបរិស្ថានជាដើម៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm