ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសស្វាគមន៍​មតិសាធារណៈ​ពាក់ព័ន្ធ​ការងារ​កំណែ​ទម្រង់​ការ​ប្រឡង​ប្រជែង​ជ្រើស​រើស​មន្ត្រី ខណៈក្រសួង​ប្តេជ្ញាចិត្តបន្តបេសកកម្មមួយនេះឱ្យបានល្អ

2025/10/29 06:05:24 pm        591

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​តុលា ឆ្នាំ២០២៥នេះ បានប្រកាស​ស្វាគមន៍​មតិ​សាធារណៈ​ពាក់ព័ន្ធ​ការងារ​កំណែ​ទម្រង់​ការ​ប្រឡង​ប្រជែងជ្រើសរើសមន្ត្រី ខណៈក្រសួងប្តេជ្ញាចិត្តបន្តបេសកកម្មមួយនេះឱ្យបានល្អ។

ឯកឧត្តម​បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ក្នុង​នាម​គណៈ​កម្មការ​រៀបចំ​ការ​ប្រឡង​ប្រជែង​ ក៏ដូចជាថ្នាក់ដឹកនាំមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងមុខងារសាធារណៈ គឺបានតាម​ដាន​ដោយ​យក​ចិត្ត​ទុក ហើយក៏បានផ្តល់តម្លៃខ្ពស់ចំពោះរាល់មតិយោបល់ជាសាធារណៈ ឬតាមការ​ទាក់​ទង​មក​ផ្ទាល់ ​ឬតាមរយៈ comments តាមប្រព័ន្ធសង្គម​មិនថា​លើក​នេះ​ឬ​ដំណាក់​កាល​កន្លង​មក​នោះ​ទេ។​ 

ឯកឧត្តមថ្លែងថា៖«ខ្ញុំពិតជាសូមអរគុណសម្រាប់មតិយោបល់ពាក់ព័ន្ធទៅលើការងារកំណែទម្រង់ និង​ជា​ពិសេសការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រី (ទាំងមន្ត្រីក្របខ័ណ្ឌ និង​មន្ត្រី​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​ការងារ) អនុលោមនិយាមនីតិវិធីប្រតិបត្តិថ្មី និងក្រោមអភិក្រមរបស់សម្តេចធិបតី នាយករដ្ឋ​មន្ត្រី ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។ 

ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាក្ដី​សប្បាយ​រីករាយ​ក៏​ដូច​ជា​ការ​ពេញ​ចិត្ត​សម្រាប់​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​បាន បំពេញភារកិច្ចកន្លងមក ជាពិសេសពេល បានឃើញប្អូនៗជាយុវជន យុវនារី ដែល​ជា​បេក្ខជន​ឆ្លង​កាត់ការប្រឡង បានសម្រេចតាមបំណងប្រាថ្នារបស់ខ្លួន ដែលចង់ក្លាយ​ជា​មន្ត្រី​រាជ​ការ​ទៅ​តាម​ក្រសួង ស្ថាប័នដែលបានដាក់ពាក្យប្រឡងកន្លងមក។

ឯកឧត្តមថ្លែងថា ក្រសួងមុខងារសាធារណៈ ប្តេជ្ញាចិត្តបន្តបេសកកម្មមួយនេះអោយបានល្អ ស្រប​តាម​គោលការណ៍ជ្រើសរើសមន្រ្តីផ្អែកលើគោលការណ៍ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និង​ប្រសិទ្ធភាព»ក៏ដូចជាដើម្បីជាការផ្តល់ឱកាសអោយបានស្មើៗគ្នា និងឱកាសច្រើនដង ក្នុង​ការ​ប្រឡង​ប្រជែង អោយក្លាយជាមន្ត្រីរាជការស៊ីវិល៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        65
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        251

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm