លោក Trump ទៅដល់កូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេល ៦ ឆ្នាំ ខណៈត្រៀមជំនួបជាមួយលោក XI

2025/10/29 06:19:14 pm        85

ប្រធានាធិបតីអាមេរិកលោក Donald Trump បានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Gimhae ក្នុងទីក្រុង Busan កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់កូរ៉េខាងត្បូងក្នុងរយៈពេល៦ឆ្នាំចាប់តាំងពីឆ្នាំ ២០១៩ ដើម្បីចូលរួមព្រឹត្តិការណ៍ជាបន្តបន្ទាប់សម្រាប់កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកដែលគ្រោងបើកនៅសប្តាហ៍នេះ។  

យន្តហោះលោកTrump បានចុះចតនៅម៉ោង ១១និង៣២នាទី ព្រឹកប្រហែលមួយម៉ោងក្រោយពេលវេលាប៉ាន់ស្មានដំបូង។ អាកាសយានដ្ឋាននេះ ត្រូវបានជ្រើសរើសសម្រាប់ទីតាំងជិតក្រុង Gyeongju ខេត្ត North Gyeongsang ជាកន្លែងដែលកិច្ចប្រជុំកំពូល APEC គ្រោងនឹងបើកនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍។ទីចំចតមុន គឺទីក្រុងតូក្យូប្រទេសជប៉ុន ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅតំបន់អាស៊ីរបស់លោក។

នៅពេលមកដល់ លោក Trump ត្រូវបានទទួលស្វាគមន៍ដោយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun និងឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក លោក Kang Kyung-hwa ហើយបានត្រួតពលឆ្មាំកិត្តិយសដែលបានរៀបចំទទួលរូបលោក និងពិធីគោរពដោយកាំភ្លើងចំនួន ២១ ដើម ដែលជាការសម្ដែងការគួរសមដ៏ខ្ពង់ខ្ពស់របស់ប្រមុខរដ្ឋអាមេរិករូបនេះ ។

បន្ទាប់ពីការបង្ហាញខ្លួនចំពោះមុខប្រព័ន្ធផ្សព្វផ្សាយរយៈពេលខ្លី លោក Trump បានធ្វើដំណើរទៅកាន់ទីក្រុង Gyeongju តាមយន្តហោះ Marine One ដែលជាឧទ្ធម្ភាគចក្ររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក។

នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ លោក Trump គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលទ្វេភាគីដាច់ដោយឡែកមួយជាមួយប្រធានាធិបតីចិនលោក Xi Jinping ដែលនឹងមកដល់កូរ៉េខាងត្បូងនៅថ្ងៃតែមួយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm