ក្ដីបារម្ភនៃការសម្លាប់រង្គាល ខណៈមនុស្សរាប់ម៉ឺននាក់ជាប់ក្នុងទីក្រុងរបស់ស៊ូដង់ដែលបានធ្លាក់ក្នុងដៃក្រុមជីវពល

2025/10/29 06:34:04 pm        91

  ក្ដីបារម្ភបានកើនឡើងសម្រាប់សុវត្ថិភាពរបស់ជនស៊ីវិលរាប់ម៉ឺននាក់ក្នុងទីក្រុងមួយរបស់តំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដែលបានជាប់ក្នុងការឡោមព័ទ្ធរយៈពេល១៨ ខែដោយកងកម្លាំងប៉ារ៉ាគាំទ្ររហ័ស (RSF) ដែលបានប្រយុទ្ធនឹងសង្រ្គាមដ៏ឃោរឃៅជាមួយកងទ័ពស៊ូដង់អស់រយៈពេលជាង ២ ឆ្នាំ។ កងទ័ពស៊ូដង់បានទទួលស្គាល់កាលពីថ្ងៃចន្ទថា ខ្លួនបានដកកម្លាំងចេញពីមជ្ឈមណ្ឌលយុទ្ធសាស្ត្រ El-Fasher ខណៈអង្គការសហប្រជាជាតិបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ជុំវិញរបាយការណ៍នៃ អំពើឃោរឃៅ ដោយក្រុមយោធាប៉ារ៉ា ដែលឥឡូវនេះកំពុងគ្រប់គ្រងទីក្រុងនោះ។     

អង្គការសហប្រជាជាតិបានលើកឡើងពីការព្រមានអំពីរបាយការណ៍នៃអំពើឃោរឃៅដែលប្រព្រឹត្តដោយកងកម្លាំងប៉ារ៉ាគាំទ្ររហ័ស RSF ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបានអំពាវនាវឱ្យមានច្រកឆ្លងកាត់ប្រកបដោយសុវត្ថិភាពសម្រាប់ជនស៊ីវិលដែលជាប់ខ្លួននោះទីក្រុងនោះ។

ក្រុម RSF បដិសេធការសម្លាប់ជនស៊ីវិល។ ឥឡូវនេះក្រុមនេះ គ្រប់គ្រងទីក្រុងនានាក្នុងរដ្ឋទាំងប្រាំនៅតំបន់ Darfur ដោយពង្រឹងការគ្រប់គ្រងស្របគ្នារបស់ខ្លួននៅទីក្រុង Nyala ដែលជារដ្ឋធានីរបស់រដ្ឋ South Darfur ។ 

បុរសម្នាក់ដែលបានរត់គេចពីទីក្រុងត្រូវឡោមព័ទ្ធប្រាប់ទូរទស្សន៍ BBC ថាពួកគេរងទុក្ខយ៉ាងខ្លាំងនៅ ទីក្រុង el-Fasher នៃរដ្ឋ North Darfur ហើយត្រូវបានបង្ខំឱ្យភៀសខ្លួន។

ការដួលរលំទីក្រុង el-Fasher អាចក្លាយជាចំណុចរបត់ដ៏សំខាន់មួយក្នុងសង្រ្គាមស៊ីវិលរបស់ប្រទេសស៊ូដង់ ដែលបានចាប់ផ្តើមកាលពីខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីការដណ្ដើមអំណាចគ្នា បានផ្ទុះឡើងរវាងកងទ័ពស៊ូដង់ និងកងកម្លាំងប៉ារ៉ារហ័ស RSF ។ 

មនុស្សជាង១៥០.០០០នាក់បានស្លាប់ក្នុងជម្លោះនៅទូទាំងប្រទេសនេះ ហើយប្រហែល ១៤ លាននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        12
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        13
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm