ការិយាល័យប្រធានាធិបតីទីក្រុងសេអ៊ូល បាននិយាយថា កូរ៉េខាងត្បូង ទទួលស្វាគមន៍យ៉ាងកក់ក្ដៅដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅថ្ងៃពុធ (២៩ តុលា) នេះ ជាមួយនឹងមកុដស្រោបមាសដ៏ចែងចាំង និងគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់បំផុតរបស់កូរ៉េខាងត្បូង។

លោក Trump ទៅដល់កូរ៉េខាងត្បូង ក្នុងជើងចុងក្រោយនៃដំណើរឆ្លងកាត់តំបន់អាស៊ី ដែលមើលឃើញការឈប់សំចតនៅម៉ាឡេស៊ី និងជប៉ុន ជាមួយនឹងការចរចាពាណិជ្ជកម្មកម្រិតខ្ពស់ត្រូវបានរំពឹងទុក ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងប្រធានាធិបតីចិន លោក Xi Jinping ។
ការិយាល័យរបស់លោក Lee បាននិយាយថា ក្នុងការទទួលស្គាល់តួនាទីរបស់លោក Trump ជា "អ្នកបង្កើតសន្តិភាព" លើឧបទ្វីបកូរ៉េ លោកនឹងទទួលបានគ្រឿងឥស្សរិយយស "Grand Order of Mugunghwa" ដែលដាក់ឈ្មោះតាមផ្កាតំណាងជាតិរបស់កូរ៉េខាងត្បូង។ ការិយាល័យនេះបន្តថា មកុដស្រោបមាស Cheonmachong ក៏នឹងត្រូវប្រគល់ជូនដល់លោក Trump ផងដែរ។
លោក Lee និងលោក Trump នឹងទៅទស្សនាសារមន្ទីរមួយក្នុងទីក្រុង Gyeongju ដែលជាទីទេសចរណ៍ដ៏ស្ងប់ស្ងាត់លពោរពេញដោយផ្នូរបុរាណ និងវិមានប្រវត្តិសាស្ត្រតាំងពីសម័យកាលនគរស៊ីឡាបុរាណ ដែលគ្រប់គ្រងប្រហែលមួយភាគបីនៃឧបទ្វីបកូរ៉េ រហូតដល់សតវត្សរ៍ទី៩។
ការិយាល័យកូរ៉េខាងត្បូងនិយាយថា "នេះជានិមិត្តរូបនៃប្រវត្តិសាស្រ្តស៊ីឡា ដែលរក្សាបាននូវយុគសម័យសន្តិភាពដ៏យូរអង្វែងលើឧបទ្វីបកូរ៉េ និងយុគសម័យថ្មីនៃសន្តិសហវិជ្ជមាន និងការរីកចម្រើនរួមលើឧបទ្វីបកូរ៉េ ដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើការរួមគ្នាលើជំហាននេះ"៕

