ព្យុះស៊ីក្លូន Montha បោកបក់ដល់ដីគោក និងបង្កការបំផ្លិចបំផ្លាញនៅតំបន់ភាគអាគ្នេយ៍ប្រទេសឥណ្ឌា

2025/10/29 10:52:56 pm        55

ការបំផ្លិចបំផ្លាញបានបន្សល់ទុកនៅរដ្ឋភាគអាគ្នេយ៍ Andhra Pradesh ប្រទេសឥណ្ឌា ក្រោយព្យុះស៊ីក្លូន Montha បោកបក់ដល់ដីគោកកាលពីយប់ថ្ងៃអង្គារ ។

នាយកដ្ឋានឧតុនិយមឥណ្ឌានិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់ខ្លួនថា ព្យុះស៊ីក្លូន Montha បានថមថយកម្លាំងរបស់វានៅតំបន់ឆ្នេររដ្ឋ Andhra Pradesh និងតំបន់ឆ្នេរទីក្រុង Yanam ។

ចម្ការចេកនៅតំបន់ជាច្រើនក្នុងរដ្ឋ Andhra Pradesh បានរងការខូចខាតដោយសារផលប៉ះពាល់ពីព្យុះស៊ីក្លូននេះ ខណៈដុំពពកពណ៌ខ្មៅយ៉ាងក្រាស់ បានគ្របដណ្តប់ពីលើតំបន់ឆ្នេរ ។ 

សារព័ត៌មានក្នុងស្រុករាយការណ៍ថា ស្របពេលដែលភ្លៀងធ្លាក់កាន់តែខ្លាំង ស្រ្តីម្នាក់ ត្រូវបានសម្លាប់ ក្រោយដើមឈើបាក់សង្កត់លើផ្ទះរបស់គាត់ ។

សារព័ត៌មានក្នុងស្រុករាយការណ៍ទៀតថា ព្យុះស៊ីក្លូននេះដែរ បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋភាគខាងកើត Odisha បណ្តាលឲ្យបិទផ្លូវ និងកាត់ផ្តាច់ចរន្តអគ្គិសនី ។

ឥណ្ឌាបានជម្លៀសខ្លួនមនុស្ស ៥ម៉ឺននាក់ ទៅកាន់ជំរំជួយសង្រ្គោះបណ្តោះអាសន្ន ពេលដែលពួកគេចាប់ផ្តើមជម្លៀសមនុស្សនៅថ្ងៃមុនពេលព្យុះ Montha បង្កើនកម្លាំងរបស់វានៅឆកសមុទ្របឹងហ្គាល់ ។

សូមបញ្ជាក់ថា ព្យុះស៊ីក្លូនតែងតែវាយប្រហារតំបន់ឆ្នេរភាគខាងកើតប្រទេសឥណ្ឌាចន្លោះខែមេសា និងខែធ្នូ ។ ព្យុះស៊ីក្លូនដែលបានសម្លាប់មនុស្សជិត ១ម៉ឺននាក់ ពេលដែលវាវាយប្រហាររដ្ឋ Odishaកាលពីខែតុលា ឆ្នាំ ១៩៩៩ នៅតែស្ថិតក្នុងចំណោមគ្រោះមហន្តរាយធម្មជាតិស្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសមួយនេះ ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        17
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        17
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm