កិច្ចពិភាក្សា រវាងលោក Trump និងលោក Xi អាចរម្ងាប់ភាពចលាចលសេដ្ឋកិច្ចសកលជាច្រើនខែ

2025/10/29 10:55:02 pm        102

មុនពេលមានកិច្ចប្រជុំជាលើកដំបូង នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែតុលា) ពោលគឺជាជំនួបដែលគ្រប់គ្នារង់ចាំជាយូរមកហើយ រវាងមេដឹកនាំកំពូល ២រូប គឺលោក Donald Trump និងលោក Xi Jinping គិតចាប់តាំងពីការវិលត្រឡប់ទៅកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក មន្ត្រីពីភាគីទាំង២ បាននិងកំពុងប្រឹងប្រែងធ្វើការយ៉ាងសស្រាក់សស្រាំលើគ្រោងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដោយវាអាចនឹងក្លាយទៅជាកិច្ចព្រមព្រៀងមួយជួយរម្ងាប់ភាពចលាចលសេដ្ឋកិច្ចសកលជាច្រើនខែ ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

គួរដឹងថា មេដឹកនាំទាំង២ មិនធា្លប់បានជួបគ្នាដោយផ្ទាល់នោះឡើយ គិតតាំងពីឆ្នាំ២០១៩ មក។ ចាប់តាំងពីពេលនោះមក សង្រ្គាម នៅអ៊ុយក្រែន និងការកើនឡើងនូវក្ដីបារម្ភ នៅក្នុងទីក្រុងវ៉ាស៊ីនតោន អំពីភាពរីកចម្រើនជឿនលឿនខាងបច្ចេកវិទ្យារបស់ចិន ក៏ដូចជាបញ្ហាយូរអង្វែង ជុំវិញទំនាក់ទំនងអតុល្យភាពផ្នែកពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន បានធ្វើឲ្យចំណងមិត្តភាព រវាងប្រទេសមហាអំណាចទាំង២ ជួបនឹងភាពអាប់អួ។

ហេតុដូច្នេះ កិច្ចប្រជុំកំពូល នាថ្ងៃព្រហស្បតិ៍ នៅខាងក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង គឺជាឱកាស ដើម្បីរៀបចំទំនាក់ទំនងរអាក់រអួលនេះឡើងវិញ។

នៅថ្ងៃពុធ (ទី២៩ ខែតុលា) នេះ លោក Trump បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ដោយបញ្ជាក់ថា៖ «ខ្ញុំគិតថា យើងនឹងមានកិច្ចប្រជុំដ៏អស្ចារ្យមួយ ជាមួយលោកប្រធានាធិបតី Xi របស់ប្រទេសចិន ហើយបញ្ហាជាច្រើននឹងត្រូវដោះស្រាយ»។

ក្នុងចំណោមបញ្ហាសំខាន់ផ្សេងៗ របៀបវារៈកម្រិតខ្ពស់នៃកិច្ចប្រជុំ Xi-Trump ទំនងជាពាក់ព័ន្ធនឹងរ៉ែកម្រ។ ការទប់ស្កាត់របស់ចិន លើការផ្គត់ផ្គង់ធនធានរ៉ែសំខាន់ៗ ដែលមានសារៈសំខាន់សម្រាប់ឧស្សាហកម្មអាមេរិក រាប់ចាប់ពីការផលិតរថយន្ត រហូតដល់ឧបករណ៍យោធា គឺជាការមានប្រៀបរបស់ទីក្រុងប៉េកាំង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        40
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        108
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm