IFRC៖ អ្នកស្ម័គ្រចិត្ត ៥នាក់ ត្រូវបានសម្លាប់ នៅស៊ូដង់ ពេលកំពុងចែកចាយអាហារ

2025/10/29 11:13:23 pm        65

សហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) បានឲ្យដឹងកាលពីថ្ងៃអង្គារ (ទី២៨ ខែតុលា) ថា អ្នកស្ម័គ្រចិត្តចំនួន ៥នាក់ ត្រូវបានសម្លាប់ ហើយ ៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នៅក្នុងប្រទេសស៊ូដង់។

IFRC បានឲ្យដឹងថា អ្នកស្ម័គ្រចិត្តទាំង ៥នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃទី២៧ ខែតុលា នៅទីក្រុង Bara ក្នុងរដ្ឋ North Kordofan ខណៈពេលដែលពួកគេកំពុងចែកចាយអាហារ និងពាក់អាវកាក់ផ្លូវការ។ យ៉ាងណាក្ដី ស្ថាប័ននេះមិនបានផ្តល់ព័ត៌មានលម្អិត អំពីរបៀបដែលពួកគេត្រូវបានសម្លាប់ ឬដាក់ការទទួលខុសត្រូវទៅលើអ្នកណាឡើយ។

កងកម្លាំងគាំទ្ររហ័សរបស់ស៊ូដង់ (RSF) ដែលបានជាប់នៅក្នុងសង្គ្រាមស៊ីវិលជាមួយកងទ័ពស៊ូដង់ ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ មក បានកាន់កាប់ទីក្រុងយុទ្ធសាស្ត្រ Bara នៅដើមសប្តាហ៍នេះ

សកម្មជន និងក្រុមសិទ្ធិមនុស្សនានា បានចោទប្រកាន់ថា ការមានប្រៀបថ្មីៗរបស់ RSF នៅភាគកណ្តាលស៊ូដង់ និងនៅតំបន់ Darfur កើតមានឡើងអមដោយការស្លាប់ជនស៊ីវិលរាប់រយនាក់។

ភាគីជម្លោះទាំង២ បានច្រានចោលការចោទប្រកាន់កន្លងមក ជុំវិញការរំលោភបំពាន ហើយជំនួសវិញ បានចោទគ្នាទៅវិញទៅមកថា បានប្រព្រឹត្តទង្វើទាំងនោះ៕

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm       
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm