កាលពីថ្ងៃអង្គារម្សិលមិញ ព្រិលធ្លាក់លើកដំបូងប្រចាំរដូវ បានគ្របដណ្តប់ដើមមាសនិទាឃរដូវ និងបឹងខៀវ ស្ថិតនៅភូមិ Arolla តំបន់ភ្នំ Valais របស់ប្រទេសស្វីស ។
នៅរយៈកម្ពស់ ២ពាន់ម៉ែត្រ ក្រុមអ្នកដើរភ្នំ នាំគ្នាផ្តិតយករូបភាពនៃទេសភាពដ៏ស្រស់ត្រកាលនៅជិតបឹងខៀវ ជាទីដែលមានព្រិលធ្លាក់កម្រាស់ ២០សង់ទីម៉ែត្រ ។
ហ៊ុមព័ទ្ធដោយដើមពណ៌មាសនៅជ្រលងភ្នំ Val d'Herens បឹងមួយនេះ ត្រូវបានគេដាក់ឈ្មោះថាជាបឹងខៀវ ដោយសារពណ៌ខៀវស្រងាត់ដ៏គួរឲ្យចាប់អារម្មណ៍របស់វា បង្កើតឡើងពីសារាយ និងដីឥដ្ឋទឹកកក ៕



