រដ្ឋធានីដែល្លីប្រទេសឥណ្ឌាងាកទៅរកការសាបព្រួសពពកបង្កើតជាភ្លៀង ដើម្បីទប់ស្កាត់កង្វក់បរិយាកាស

2025/10/30 03:54:31 am        37

ក្រុមអាជ្ញាធរនៅរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា បានចាប់ផ្តើមសាបព្រួសដុំពពក ដើម្បីបង្កើតជាភ្លៀងសិប្បនិម្មិត និងធ្វើឲ្យកម្រិតកង្វក់បរិយាកាសធ្លាក់ចុះនៅក្នុងទីក្រុងមួយនេះ ។

វិធីសាស្រ្តព្យាយាមបង្កើនទឹកភ្លៀង តាមរយៈការបន្ថែមភាគល្អិតគីមីតូចៗចូលទៅក្នុងដុំពពក ដើម្បីបង្កើតជាដំណក់ទឹកដែលវាចុងក្រោយនឹងវិវត្តន៍ទៅជាដំណក់ទឹកភ្លៀង ។

បើទោះបីជាប្រទេសជាច្រើនកាលពីមុនបានប្រើប្រាស់វិធីសាស្រ្តសាបព្រួសដុំពពក បង្កើតជាភ្លៀងដើម្បីធ្វើឲ្យគុណភាពខ្យល់ល្អប្រសើរ ឬស្រោចស្រពដំណាំ អំឡុងគ្រោះរាំងស្ងួតយ៉ាងណាក្តី នេះគឺជាលើកដំបូងហើយដែលត្រូវបានប្រើប្រាស់នៅក្នុងរដ្ឋធានីប្រទេសឥណ្ឌា ។

ប្រសិទ្ធិភាពនៃការសាបព្រួសដុំពពក គឺជាកម្មវត្ថុនៃការជជែកដេញដោលរបស់ក្រុមអ្នកវិទ្យាសាស្រ្តដែលការសិក្សាបង្ហាញពីលទ្ធផលចម្រុះខុសប្លែកគ្នា ។

លោក Manjinder Singh Sirsa គឺជារដ្ឋមន្រ្តីបរិស្ថានក្រុងដែល្លី និយាយថា បើសិនជាការសាកល្បងនេះទទួលបានជោគជ័យ ផែនការរយៈពេលយូរនឹងត្រូវអនុវត្តរហូតដល់ខែកុម្ភៈ ឆ្នាំក្រោយ ។

រូបថតសន្លឹកចែករំលែកដោយវិទ្យាសា្ថន IIT-Kanpur ឃើញសារធាតុគីមី ត្រូវបានបញ្ចេញពីអណ្តាតភ្លើងភ្ជាប់ជាមួយយន្តហោះ ពេលដែលវាហោះលើផ្ទៃមេឃមានពពក ។

កាលពីថ្ងៃអង្គារនេះម្សិលមិញ ផ្សែងអ័ព្ទពុលបានហ៊ុមព័ទ្ធរដ្ឋធានីញូវដែល្លី ពេលដែលគុណភាពខ្យល់ស្ថិតក្នុងកម្រិតគ្មានសុខភាពខ្លាំងនៅតាមតំបន់ជាច្រើនក្នុងរដ្ឋធានីរបស់ប្រទេសមួយនេះ ។

រដ្ឋធានីដែល្លី និងតំបន់ជុំវិញ តែងតែគ្របដណ្តប់ដោយផ្សែងអ័ព្ទយ៉ាងក្រាស់អំឡុងរដូវរងា ពេលដែលអាកាសធាតុត្រជាក់ និងខ្យល់ធ្ងន់ទាក់ជាប់ធូលីសំណង់ ការបំភាយឧស្ម័នរថយន្ត និងផ្សែងបង្កឡើងពីការដុតកាកសំណល់កសិកម្ម ធ្វើឲ្យប្រជាពលរដ្ឋភាគច្រើនក្នុងចំណោមពលរដ្ឋ ២០លាននាក់នៅក្នុងទីក្រុងមួយនេះ កើតមានបញ្ហាផ្លូវដង្ហើម ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        11
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        11
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm