រដ្ឋសភាបារំាង បានវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

2025/10/30 06:01:35 pm        215

ប្រធានរដ្ឋសភាបារំាង លោកជំទាវ យ៉ាឯល ប្រូន-ពីវេ (Yaël Braun-Pivet) បានវាយតម្លៃខ្ពស់និងចូលរួមអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីនៃប្រទេសទំាងពីរ កាលពីថ្ងៃទី២៦តុលា ថ្មីៗនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅប្រទេសម៉ាឡេស៊ី ក្រោមវត្តមាននិងធ្វើជាសាក្សីដោយប្រធានអាស៊ាននិងប្រធានាធិបតីសហរដ្ឋអាមេរិក។

ការអបអរសាទររបស់ប្រធានរដ្ឋសភាបារំាង បានធ្វើឡើងនៅក្នុងឱកាសលោកជំទាវ បានជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ក្នុងពេលសម្តេចប្រធានរដ្ឋសភាអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨ នៅទីក្រុងប៉ារីសនៃសាធារណរដ្ឋបារំាង។

សម្តេចប្រធានរដ្ឋសភា មានក្តីសោមន្សរីករាយ ដែលបានជួបលោកជំទាវជាថ្មីម្តងទៀតបន្ទាប់បានជួបពិភាក្សាការងារជាមួយគ្នា អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីសាកលលោក កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ។ សម្តេចបានថ្លែងកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់លោកជំទាវ ដែលជាជនឆ្នើមផ្នែកសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។ កាលពីឆ្នាំមុន ប្រធានសភាស្រ្តីមកពីជុំវិញពិភពលោកបានមកជួបជុំគ្នា ដើម្បីបង្ហាញពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តរួមគ្នាជាមួយនឹងសកម្មភាពជាក់ស្តែងក្នុងការពង្រឹងសមភាពយេនឌ័រ និងការលើកកម្ពស់សិទ្ធអំណាចដល់ស្រ្តី។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណរដ្ឋសភាបារំាងដែលជានិច្ចកាលតែងតែគំាទ្ររដ្ឋសភាកម្ពុជា ពិសេសការផ្តល់ជំនួយបច្ចេកទេសដូចជាការគំាទ្រដំណើរអភិវឌ្ឍន៍ស្ថាប័នរដ្ឋសភា ទៅជាសភាឌីជីថល ។ គម្រោងគាំទ្រ ផ្នែកកសាងសមត្ថភាពនេះ កំពុងត្រូវបានដំណើរការយ៉ាងសកម្ម ហើយទទួលបានលទ្ធផលផ្លែផ្កាជាបណ្តើរៗ។ ការកែទម្រង់សភាឌីជីថលពិតជាមានសារៈសំខាន់ក្នុងការជំរុញ និងលើកកម្ពស់ការផ្តល់សេវាសំខាន់នានាជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដែលនេះជាផ្នែកមួយនៃការពង្រឹងអភិបាលកិច្ចល្អ ដោយធានាបាននូវគណនេយ្យភាព និងតម្លាភាព។

លោកជំទាវ យ៉ាឯល ប្រូន-ពីវេ បានថ្លែងការកោតសរសើរយ៉ាងក្រៃលែងចំពោះតួនាទីរបស់កម្ពុជា ក្នុងអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង ជាពិសេសការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។លោកជំទាវ ប្រធានរដ្ឋសភាបានគូសបញ្ជាក់ថារដ្ឋសភាបារំាង បានបង្កើតក្រុមការងារដើម្បីចួលរួមរៀបចំកិច្ចប្រជុំកំពូលនេះឱ្យទទួលបានជោគជ័យ។ លោកជំទាវ យ៉ាឯល ប្រូន-ពីវេ បានបញ្ជាក់ថា ហ្រ្វង់កូហ្វូនី មិនមែនជារបស់ប្រទេសណាមួយនោះទេគឺជារបស់រួមទំាងអស់គ្នា។

ប្រធានរដ្ឋសភាកម្ពុជានិងបារំាងបានពិភាក្សាគ្នាជាច្រើនអំពីសន្តិភាព។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ក្នុងបរិបទពិភពលោកបច្ចុប្បន្ន យន្តការការទូតសភា កាន់តែមានតួនាទីសំខាន់ខ្លាំងឡើង។ ការផ្លាស់ប្តូរទស្សនកិច្ច ការជួបពិភាក្សាគ្នា ការចូលរួម និងការគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ពិតជាមានសារៈសំខាន់ក្នុងការពង្រឹងនូវការជឿទុកចិត្តគ្នា ការគាំទ្រគ្នា និងការយល់យោគគ្នា ឈានទៅកសាងពិភពលោកមួយដែលមានសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។

សម្តេចរដ្ឋសភាធិបតី ឃូន សុដារី បានគូសបញ្ជាក់ថា កម្ពុជាស្រឡាញ់សន្តិភាព។ ដូច្នេះកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខារវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានតម្លៃណាស់។ កម្ពុជាមិនចង់ឃើញសង្រ្គាមសាជាថ្មី ដូចដែលបានជួបប្រទះនោះទេ។ ដូច្នេះកម្ពុជាតែងតែសំណូមពរដល់អន្តរជាតិជួយលើកទឹកចិត្តឱ្យការអនុវត្តកិច្ចព្រមព្រៀងកម្ពុជា-ថៃ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋប្រទេសទំាងពីរជាយូរអង្វែងតទៅ។

សម្តេចប្រធានរដ្ឋសភា បានអញ្ជើញលោកជំទាវ យ៉ាអែល ប្រូន-ភីវេ ដឹកនាំគណៈប្រតិភូរដ្ឋសភាបារាំងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិសេសស្ថាប័ននីតិប្បញ្ញត្តិ ឱ្យកាន់តែល្អប្រសើរ និងរឹងមាំឡើងថែមទៀត៕

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        212
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm