សិក្ខាកាម ៩០% ទទួល​បាន​និទ្ទេស​ល្អ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស និង​ដឹកនាំ​ការប្រកួត​កីឡាហែលទឹក​

2022/02/10 06:03:54 pm        96

​ហែលទឹក៖ វគ្គ​បណ្ដុះបណ្ដាល​គណៈកម្មការ​បច្ចេកទេស និង​មន្ត្រី​ដឹកនាំ​ការប្រកួត​កីឡាហែលទឹក​ថ្នាក់​ជាតិឆ្នាំ​២០២១ បាន​បញ្ចប់​ហើយនៅ​ល្ងាច​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០២២ បន្ទាប់ពី​ដំណើរការ​សិក្សា​រយៈពេល ៣​ថ្ងៃនៅ​មជ្ឈមណ្ឌល​កីឡាហែលទឹកនៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ខណៈ​មាន​សិក្ខាកាម​រហូតដល់ ៩០% បាន​ទទួល​និទ្ទេស​ល្អ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ។​

​លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​បញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​នេះមាន​សិក្ខាកាម​ចូលរួម ៣០​នាក់​មក​ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តកណ្តាល ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មន្ត្រី​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ មន្ត្រី​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ដែល​រៀបចំ​ដោយ​សហព័ន្ធក្រោមគម្រោង​ថវិកា​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ យុ​វនជ និង​កីឡា។​ ​វគ្គ​នេះ​ធ្វើឡើង​ក្នុង​គោលបំណងចង់​ពង្រឹងសមត្ថភាព ចំណេះដឹង​របស់​មន្ត្រី​គណៈកម្មការ​ទាំងអស់រ​បស់​សហព័ន្ធ ជាមួយនឹង​លោកគ្រូ​ឧទ្ទេស​ដែលមាន​បទពិសោធន៍ និង​ជាម​ន្ត្រី​គណៈកម្មការ​បច្ចេកទេស​អន្តរជាតិទទួលស្គាល់​ដោយ FINA ដើម្បី​ចែករម្លែក​បង្ហាត់បង្រៀន​នូវ​បច្ចេកទេស ក៏ដូចជា​បទបញ្ជា​ថ្មីៗ​បាន​កែ​ប្រែជា​រៀងរាល់ឆ្នាំ​ ជូនទៅ​ដល់​សិក្ខាកាម​ឲ្យ​បាន​សិក្សា​ស្វែងយល់ និង​យកទៅអនុវត្ត​ផ្ទាល់ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ដឹកនាំ​ការប្រកួត​ថ្នាក់ជាតិ និង​អន្ដរជាតិ​នានា ពិសេស​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​

​លោក​បន្ដថា ក្រោយ​ឆ្លងកាត់​ការសិក្សា​រយៈពេល ៣​ថ្ងៃក្នុងចំណោម​សិក្ខាកាម​ចូលរួម ៣០​នាក់គឺមាន​អ្នកទទួលបាន​និទ្ទេស​ល្អ​រហូតដល់ ៩០% និង​និទ្ទេស​ល្អ​បង្គួរ ១០% ដែល​នេះ​សបញ្ជាក់​ឲ្យ​ឃើញថា សិក្ខាកាម​ដែលជា​គណៈកម្មការ​បច្ចេក​ទេស និង​មន្ត្រី​ដឹកនាំ​ការប្រកួត​មានការ​យកចិត្តទុកដាក់​ក្នុងការ​សិក្សា។ វគ្គ​នេះ​បង្រៀន​ដោយ​លោក នាង សូ​រិ​ទ្ធិ​យ៉ា ជា​មន្ត្រី​បច្ចេកទេស​កម្រិត​អន្តរជាតិ​ធ្លាប់​ចូលរួម​ធ្វើ​អាជ្ញាកណ្តាល និង​ចៅក្រម​ការប្រកួត​កីឡា SEA GAMES ២០១៩ រូបលោក​ក៏​ជាម​ន្ត្រី​បច្ចេកទេស​កម្រិត​អន្តរជាតិ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm