ក្រសួងការពារជាតិ​រុស្ស៊ី​និយាយ​ថា ប្រព័ន្ធ​មី​ស៊ី​ល​បាន​មកដល់​ប្រទេស​បេឡា​រុស្ស

2022/02/10 11:23:00 am        690

​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​បញ្ចេញ​វីដេអូ​ ដែល​បង្ហាញ​ពី​អ្វីដែល​ក្រសួង​បាន​និយាយ​ថា ប្រព័ន្ធ​មី​ស៊ី​ល S-400 បាន​មកដល់​ប្រទេស​បេឡា​រុស្សក្នុង​ពេល​មាន​សម​យុទ្ធ​យោធា​​រុស្ស៊ី​-​បេឡា​រុស្ស​នា​ពេល​ខាងមុខ​។ វិមាន​ក្រឹម​ឡាំង​បាន​ផ្លាស់ប្តូរ​កងទ័ព​ពី​តំបន់​ស៊ី​បេ​រី និងចុង​បូព៌ាទៅកាន់​ប្រទេស​បេឡា​រុស្សសម្រាប់​ការធ្វើ​សមយុទ្ធ​រួមគ្នា​។

ការដាក់​ពង្រាយ​នេះបាន​បន្ថែម​ទៅលើការបង្កើន​កងទ័ពរ​បស់​​រុស្ស៊ី​នៅ​ជិត​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ជំរុញឱ្យមាន​ការព្រួយបារម្ភ​ពីប្រទេស​លោកខាងលិច​ ចំពោះ​ការឈ្លានពាន​ដែល​អាច​កើតមាន​។​ ​ប្រទេស​លោកខាងលិចបាន​អំពាវនាវ​ឱ្យ​​រុស្ស៊ី​ដកទ័ព​ប្រមាណ ១០ម៉ឺន​នាក់មកវិញ​ពីតំបន់​ជិត​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​វិមាន​ក្រឹម​ឡាំង​បាន​ឆ្លើយតប​ថា រុស្សីនឹងដាក់ពង្រាយ​កងទ័ព​នៅគ្រប់​ទីកន្លែង​ដែល​ខ្លួន​ត្រូវការនៅក្នុង​ទឹកដី​របស់​រុស្ស៊ី​។​ ​ជាមួយគ្នានេះ នាវា​កងទ័ពជើងទឹក​​រុស្ស៊ី ៣​គ្រឿង​បន្ថែមទៀតបានធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេសទួរគី​កាលពី​ថ្ងៃ​ពុធ ​ដើម្បី​មក​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​នៅ​សមុទ្រ​ខ្មៅ​។ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា នាវា​ធំៗ​ចំនួន ​៦​គ្រឿង​កំពុងធ្វើដំណើរ​ពីសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេទៅកាន់​សមុទ្រ​ខ្មៅ ជា​កន្លែង​ដែល​ពួកគេ​នឹងចូលរួម​ក្នុង​សមយុទ្ធដែល​កំពុងដំណើរការ​។

នាវា​​រុស្ស៊ី​ ៣​គ្រឿង​ដំបូង​បាន​ឆ្លងកាត់​ច្រក​សមុទ្រ Dardanelles និង Bosporus របស់​ប្រទេស​ទួរគី​កាលពី​ថ្ងៃ​អង្គារ​។ មន្ត្រី​សហរដ្ឋអាមេរិកនិយាយថា ការ​គំរាមលុកលុយ​របស់​រុស្ស៊ី​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ​គឺ​ធ្ងន់ធ្ងរ​ជាង​ពេលណា​ណា​ទាំងអស់ដែល​បាន​កើតមានឡើង ​ក្នុងអំឡុងពេល​ជិត​មួយ​ទសវត្សរ៍​មកនេះ​។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​បាន​ព្រមាន​ថា ការឈ្លានពានអាច​កើតឡើង​នៅ​ថ្ងៃ​ណាមួយ ហើយ​ប្រធានាធិបតីលោក​Joe Biden បាន​និយាយថា វា​ជា​ភាព​វៃឆ្លាត​សម្រាប់​ប្រជាជន​អាមេរិក​ ក្រៅពី​អ្នកការទូត​សំខាន់ៗក្នុងការ​ចាកចេញ​ពីប្រទេសអ៊ុយ​ក្រែ​ន និង​បាន​បញ្ជា​ឱ្យ​ដាក់ពង្រាយ​កងទ័ព ១,៧០០នាក់ទៅកាន់​ប្រទេស​ប៉ូឡូញដែល​នៅ​ជិតខាង៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1041
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        517
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        245

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm