គណៈកម្មការ នីតិកម្មនិងយុត្តិធម៌ នៃរដ្ឋសភា ជម្រុញឱ្យសាលាដំបូង និងសាលាឧទ្ទរណ៍ខេត្តព្រះសីហនុ ពង្រឹងវិស័យយុត្តិធម៌ឱ្យបានប្រសើរថែមទៀត

2025/10/30 09:33:07 pm        1.5 K

ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា នារសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៥ នៅខេត្តព្រះសីហនុ អញ្ជើញចុះមកសិក្សាស្វែងយល់ការអនុវត្តច្បាប់របស់សាលាដំបូងនិងអយ្យការសាលាដំបូងខេត្តព្រះ សីហនុ ជាមួយ ឯកឧត្តម កោ វណ្ឌី ប្រធានតុលាការសាលាដំបូងខេត្តព្រះសីហនុ ។

ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានមាន ប្រសាសន៍ថា គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះមកកាន់សាលាដំបូងខេត្តព្រះសីហនុ នាពេលនេះ ក្នុងគោលបំណងស្វែង យល់ពីវិស័យយុត្តិធម៌ ការអនុវត្តច្បាប់របស់តុលាការ សាលាដំបូង ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង និងស្តាប់នូវរបាយការណ៍ និងសំណូមពរផ្សេងៗ ពីសាលាដំបូងខេត្តព្រះសីហនុ ដើម្បីរួមគ្នាដោះ ស្រាយប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាព។

ឯកឧត្តម កោ វណ្ឌី ប្រធានសាលា ដំបូងខេត្តព្រះសីហនុ បានមាន ប្រសាសន៍ថា សាលាដំបូងខេត្តបានយកចិត្តទុកដាក់ពិនិត្យចំណាត់ការលើសំណុំរឿងយុទ្ធនាការ (សំណុំរឿងព្រហ្មទណ្ឌ ដំណាក់កាលអយ្យការ, ស៊ើបសួរ, ជំនុំជម្រះ, និងស្រាយសំណុំរឿងរដ្ឋប្បវេណី) ក្នុង រយៈពេលចំនួន ៩ខែកន្លងមក (នព្វមាស) -ពិនិត្យតាមដានសំណុំរឿងអាទិភាពទាំង៤ រួមមាន÷

- (សំណុំរឿងគ្រឿងញៀន, សំណុំរឿងចរាចរណ៍, សំណុំរឿងអត្រានុកូលដ្ឋាន និងសំណុំរឿងពាក់ព័ន្ធក្មេងទំនើង) និងជាពិសេសបទល្មើស ការបោកប្រាស់តាមប្រព័ន្ធអ៊ិនធើណេត (Scams Online)។ ឯកឧត្តម បានបន្តថាសំណុំរឿងខាងលើត្រូវបានតុលាការនិងអយ្យការសាលាដំបូង បានខិត្តខំយកចិត្តទុកដោះស្រាយបានលទ្ធផលល្អគួរឱ្យកត់សម្គាល់។

ដោយឡែកឯកឧត្តម សុខ កល្យាណ ប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ និងឯកឧត្តម សរ យសថាវរៈ អគ្គព្រះរាជអាជ្ញា នៃមហា អយ្យការអមសាលាឧទ្ធរណ៍ព្រះ សីហនុ បានមានប្រសាសន៍ថា

តុលាការ និងអយ្យការសាលាឧទ្ទរ- ណ៍ខេត្តព្រះសីហនុបានចាត់តាំង ១-ក្រឡាបញ្ជីកម្មសិក្សាវគ្គពិសេស ចំនួន ១៩រូប តាមលិខិតបង្គាប់ការ លេខ: ២៧ កយ.បក/២៥ ចុះថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥ របស់ក្រ- សួងយុត្តិធម៌ ឱ្យទៅបំពេញការិយកម្មតាមបន្ទប់ ចៅក្រម

ព្រះរាជអាជ្ញា នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុមាន÷

២. ការពង្រឹងសមត្ថភាពជំនាញបច្ចេកទេស និងការអភិវឌ្ឍន៍ចំណេះដឹង

៣. ការពន្លឿនចំណាត់ការសំណុំ រឿងតាមយុទ្ធនាការរបស់ក្រសួងយុត្តិធម៌ស្តីពី "ការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលា ដំបូងរាជធានី-ខេត្ត " ទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមបានបន្ថែមថា គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមសហការ យកចិត្តទុកដាក់ជាអតិបរមា ក្នុងការដាក់កម្មវិធីជំនុំជម្រះរឿងក្តីឱ្យបានឆាប់រហ័ស នឹងត្រូវចេញសេចក្តីសម្រេចឱ្យបានទាន់ពេលវេលាតាមនីតិវិធីច្បាប់ ប្រកបដោយគុណភាព ក្នុងនាមជាសាលាជម្រះក្តីជាន់ខ្ពស់នៅក្នុងខេត្តព្រះសីហនុនេះតែម្ដង។

ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានណែនាំសាលាដំបូង និងសាលាឧទ្ទរណ៍ កំណត់នូវផែនការ និងជម្រុញឱ្យ ឯកឧត្តមប្រធានអនុប្រធានសាលាដំបូង និងសាលាឧទ្ទរណ៍ លោកព្រះរាជអាជ្ញារង និងលោក- លោកស្រីចៅក្រម ត្រូវតែខិតខំដោះស្រាយគ្រប់សំណុំរឿងទាំងព្រហ្មទណ្ឌ និងសំណុំរឿងរដ្ឋប្បវេ - ណី ទាំងសំណុំរឿងចាស់និងសំណុំ រឿងថ្មី ឱ្យបានឆាប់រហ័ស និងយក ចិត្តទុកដាក់លើសំណុំរឿងអាទិភាពទាំង៤ និងបន្ថែម លើសំណុំរឿង Scams Online (ការបោកប្រាស់តាមប្រពន្ឋអ៊ិនធើណេត) ត្រូវតែចាត់ការ ដោយម៉ឺងម៉ាត់ និងយុត្តិធម៌៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        8
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        128
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm