ទាហាន​អាមេរិក​រំកិល​ចូល​ក្នុង​ប្រទេស​រូ​ម៉ា​នី​ក្នុង​ពេល​មាន​វិបត្តិ​អ៊ុយ​ក្រែ​ន​

2022/02/10 06:49:22 pm        711

​រូ​ម៉ា​នី៖ ក្បួន​ដឹកជញ្ជូន​ដំបូង​ដែល​ដឹក​សម្ភារៈ​យោធា និង​យានយន្ត​របស់​សហរដ្ឋ​អាមេរិក​ទៅកាន់​ប្រទេស​រូ​ម៉ា​នីបាន​មកដល់​កាលពី​ល្ងាច​ថ្ងៃ​ពុធ​។ ទាហាន​អាមេរិក​ប្រមាណ​ ១.០០០​នាក់​នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​ទៅ​ប្រទេស​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។ ​ការ​ដាក់​ពង្រាយ​នេះ​ធ្វើឡើង​នៅពេលដែល​សហរដ្ឋអាមេរិក​ សម្លឹងមើល​ការពង្រឹង​កងកម្លាំង​សម្ព័ន្ធមិត្តនៅ​លើ​តំបន់​ភាគ​ខាងកើត ក្នុងពេល​មាន​ភាព​តានតឹង​កើនឡើង​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។

​កងទ័ព​មកពី​កងវរសេនាធំ​ទ័ព​សេះ​ទី២ ត្រូវបាន​ដាក់ពង្រាយ​ពី​ទីក្រុង Vilseck ប្រទេស​អាល្លឺម៉ង់ ហើយ​បាន​ឆ្លងកាត់​ចំណុច​តំបន់ Nadlac ព្រំដែន​ភាគ​ខាងលិច​ប្រទេស​រូ​ម៉ា​នីនៅ​ម៉ោង​ប្រហែល ១០.០០​យប់​ម៉ោង​ក្នុង​តំបន់​។​ ​ទាហាន​ទាំងនេះ​នឹង​ចូលរួម​ជាមួយ​សមាជិក​អង្គភាព​សេវាកម្ម​អាមេរិក​ប្រមាណ ៩០០​នាក់​ដែល​កំពុង​ឈរជើង​ក្នុង​ប្រទេស​រូម៉ា​នី​។ គោលដៅ​ចុងក្រោយ​នៃ​ក្បួន​យោធា​អាមេរិកគឺ​មូលដ្ឋាន​យោធា Mihail Kogalniceanu នៅ​ភាគ​ខាងកើត​ប្រទេស​រូម៉ា​នី​។​ ​ប្រទេស​រូ​ម៉ា​នីជា​សមាជិក​អង្គការ​ណា​តូចាប់​តាំងពី​ឆ្នាំ​២០០៤ មាន​ព្រំដែន​ជាង ៦០០​គីឡូម៉ែត្រ​ជាប់​ប្រទេស​អ៊ុយ​ក្រែ​ន​ទៅ​ភាគ​ខាងជើង​។

​​រុស្ស៊ី​បាន​ដាក់​ពង្រាយ​កងទ័ព​ជាង ១០​ម៉ឺន​នាក់​នៅ​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន និង​បានធ្វើ​សម​យុទ្ធ​យោធា​ក្នុង​តំបន់ ប៉ុន្តែ​បាន​និយាយ​ថា ​ខ្លួន​គ្មាន​ផែនការ​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​ទេ​។ ទីក្រុង​ម៉ូស្គូ​បាន​និយាយ​ថា ខ្លួន​ចង់បាន​ការធានា​ពី​ប្រទេស​លោក​ខាងលិច​ថា ប្រទេស​អ៊ុយ​ក្រែ​ន និង​ប្រទេស​អតីត​សហភាពសូវៀត​ផ្សេងទៀតនឹង​មិន​ចូលរួម​ជាមួយ​អង្គការ​ណា​តូ ហើយ​ណា​តូត្រូវ​កាត់បន្ថយ​កងទ័ពរបស់​ខ្លួន​ពី​ប្រទេស​ដែល​បាន​ចូលរួម​ក្នុង​សម្ព័ន្ធ​នេះ​ក្រោយ​ឆ្នាំ​១៩៩៧​។ ប៉ុន្តែ​សហរដ្ឋអាមេរិក និង​អង្គការ​ណា​តូបាន​ច្រានចោល​ការ​ទាម​ទារ​ទាំង​នេះ​របស់​ទីក្រុង​ម៉ូស្គូ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        115
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        153
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm