ម៉ិកស៊ិកជំរុញការសម្របសម្រួលដែនសមុទ្រជាមួយអាមេរិក ក្រោយការវាយប្រហារទូកនៅប៉ាស៊ីហ្វិកខាងកើត

2025/10/30 10:45:13 pm        63

ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោកស្រី Claudia Sheinbaum កាលពីថ្ងៃពុធបានអំពាវនាវឱ្យមានការសម្របសម្រួលផ្នែកសន្តិសុខដែនសមុទ្រឱ្យកាន់តែប្រសើរជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហារកាលពីពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកលើទូកដឹកគ្រឿងញៀនដែលសង្ស័យនៅក្នុងដែនទឹកអន្តរជាតិក្បែរកំពង់ផែ Acapulco។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោកស្រី Sheinbaum បានបញ្ជាក់ជាថ្មីនូវការប្រឆាំងចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិកបែបនេះ ដែលលោកស្រីបាននិយាយថា អាចរំលោភលើដែនអធិបតេយ្យភាពរបស់ប្រទេសម៉ិកស៊ិក និងបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងយន្តការសន្តិសុខទ្វេភាគី ដើម្បីទប់ស្កាត់ឧប្បត្តិហេតុនានា នៅពេលអនាគត។

លោកស្រីនិយាយថា «យើងចង់ឱ្យពិធីការធ្វើឱ្យប្រសើរឡើងនៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសន្តិសុខដែលមានស្រាប់ជាមួយសហរដ្ឋអាមេរិក»។ «យើងត្រូវបញ្ចៀសការរំលោភលើដែនអធិបតេយ្យភាពរបស់យើង ឬប្រតិបត្តិការដែលគ្មានការអនុញ្ញាតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់យើង»។

លោកស្រី Sheinbaum និយាយថា អាជ្ញាធរអាមេរិកគួរតែជូនដំណឹងដល់ភាគីម៉ិកស៊ិក នៅពេលមាននាវាដែលសង្ស័យត្រូវបានរកឃើញនៅជិតដែនទឹករបស់ប្រទេសម៉ិកស៊ិក ដូច្នេះកងទ័ពជើងទឹកម៉ិកស៊ិក អាចដោះស្រាយស្ថានការណ៍បាន ជាពិសេសនៅពេលដែលជនជាតិម៉ិកស៊ិកមានជាប់ពាក់ព័ន្ធ។

យោងតាមរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បាននិយាយថា យោធាសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានធ្វើការវាយប្រហារចំនួនបីលើកលើនាវាដែលសង្ស័យដឹកគ្រឿងញៀនចំនួន៤គ្រឿង នៅភាគខាងកើតសមុទ្រប៉ាស៊ីហ្វិក ដោយបានសម្លាប់មនុស្ស១៤នាក់ដែលត្រូវបានចោទប្រកាន់ថាជា «ភេរវករគ្រឿងញៀន»។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        1
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        103
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm