ឯកឧត្តម ហ៊ុន ម៉ានី ធ្វើបាឋកថា ពន្យល់ឱ្យយុវជនមានស្មារតីរួបរួមគ្នាទើបប្រទេសជាតិរឹងមាំ

2025/10/30 11:12:55 pm        1.5 K

ពាក់ព័ន្ធនឹង វេទិកាយុវជនកម្ពុជាប្រចាំឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានអញ្ជើញឱ្យធ្វើបាឋកថាមួយក្រោមប្រធានបទ Nation and People First ក្នុងនោះឯកឧត្តមបានពន្យល់ឱ្យយុវជនត្រូវមានស្មរតីរួបរួមគ្នា ទើបប្រទេសជាតិរឹងមាំ។

ពេលធ្វើបាឋកាថពិសេសពីប្រធានបទ Nation and People First ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ប្រធានបទ Nation and People First គឺ ប្រទេសជាតិ និងប្រជាជនជាចម្បង ក្នុងន័យនេះឯកឧត្តមបានពន្យល់ថា បើប្រជាជនបែកបាក់ នោះនឹងធ្វើឱ្យប្រទេសជាតិចុះខ្សោយ ហើយការបែកបាក់ផ្ទៃក្នុង នឹងត្រូវគេឈ្លានពាន ហើយនឹងមាកងាយទៀតផង ដូចនេះត្រូវមានស្មារតីរួបរួម ជាមួយរាជរដ្ឋាភិបាល ជឿជាក់លើកូនខ្មែរ ទើបធ្វើឱ្យខ្មែរខ្លួនឯងរឹងមាំ គ្រួសាររឹងមាំ ប្រទេសជាតិរឹងមាំ ហើយប្រទេសជាតិ ក៏នឹងរីកចម្រើនឈប់ទទួលរងគ្រោះទៀតដែរ។

ជាមួយគ្នានេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងជាអនុប្រធានប្រចាំការ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន បានថ្លែងប្រាប់យុវជនដែរថា យុវជនក្នុងសម័យនេះត្រូវចាប់យកបញ្ញាសិប្បនិមិ្មត និងបំណិនផ្សេងៗ ដើម្បីសម្របសម្រួលខ្លួនទៅនឹងស្ថានភាពថ្មីរួមនឹងជំនាញថ្មីៗដែលបានកើតឡើងដើម្បីឱ្យយុជនទំាងអស់ត្រូវតាមឱ្យទាន់ ដើម្បីបំពេញសេចក្តីត្រូវការហើយយុវជនត្រូវមានសារយ៉ាងមុតមាំចំពោះជាតិ ត្រូវរួបរួមជាធ្លុងមួយ និងក្រោកឈរឡើងដោយភាពក្លាហានដើម្បីការពារសច្ចធម៌ ភាពត្រឹមត្រូវ និងកសាងអ្វីដែលល្អសម្រាប់ជាតិ និងសកលលោក។ 

 ចំណែកលោកជំទាវ ស្រូយ សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជនបានបញ្ជាក់ដែរថាវេទិកាយុវជនកម្ពុជាឆ្នាំ២០២៥ឆ្នាំនេះមានគោលបំណងដូចជាលើកកម្ពស់ស្មារតីស្នេហាជាតិ ឱ្យយុវជនយល់ដឹងពីតម្លៃ និងទំនួលខុសត្រូវជាពលរដ្ឋល្អ ដើម្បីរួមចំណែករក្សាសន្តិភាព ឯកភាព និងការអភិវឌ្ឍប្រទេសជាតិ ផ្តល់សិទ្ធិអំណាចដល់យុវជនក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារ ថែរក្សា បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិខ្មែរ ផ្ដល់ឱកាសដល់យុវជនបានចែករំលែកឧត្តមានុវត្ត ទាំងចំណេះដឹង និងបទពិសោធ ដើម្បីពង្រឹងការចូលរួមរបស់ពួកគេ ក្នុងការកសាងចំណេះដល់យុវជនកម្ពុជាក្នុ ងបរិបទថ្មីនៃយុគសម័យឌីជីថលនិងជំនាញ ដែលជាសក្តានុពល ផ្តល់ជាវេទិកាដល់យុវជន ដើម្បីពង្រឹងបណ្ដាញទំនាក់ទំនង រវាងយុវជន និងថ្នាក់ដឹកនាំ ជាពិសេសអ្នកបង្កើតគោលនយោបាយ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm