រដ្ឋអាជ្ញា៖ បារាំងចាប់ជនសង្ស័យថ្មី ៥នាក់ទៀត ក្នុងប្រតិបត្តិការស៊ើបអង្កេតចោរកម្ម នៅសារមន្ទីរ Louvre

2025/10/30 11:44:57 pm        80

រដ្ឋអាជ្ញាទីក្រុងប៉ារីស បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែតុលា) នេះថា នគរបាលបារាំងបានចាប់ខ្លួនមនុស្ស ៥នាក់បន្ថែមទៀត ក្នុងរួមមានទាំងជនសង្ស័យសំខាន់ម្នាក់ផងដែរ ជុំវិញការលួចគ្រឿងអលង្ការ នៅសារមន្ទីរ Louvre ក្នុងខែនេះ។

អមដោយការបន្ថែមថា គ្មានវត្ថុត្រូវបានលួចដែលមានតម្លៃប៉ាន់ប្រមាណ ១០២លានដុល្លារ ត្រូវបានរកឃើញនោះ លោកស្រី Laure Beccuau និយាយអំពីជនសង្ស័យសំខាន់នេះថា៖ «យើងបានតាមដានរូបគេមិនដាច់ពីក្រសែភ្នែករបស់យើង»។

លោក Beccuau បាននិយាយថា ភស្តុតាងតាមរយៈ DNA បានភ្ជាប់ជនសង្ស័យដ៏សំខាន់នេះទៅនឹងចោរកម្មនោះ ដោយលោកស្រី Beccuau បាននិយាយថា ជនសង្ស័យនេះស្ថិតក្នុងចំណោមក្រុមបុរស ៤នាក់ ដែលបានធ្វើសកម្មភាពល្មួចដោយឥតញញើត កាលពីថ្ងៃទី១៩ ខែតុលា។

លោកស្រីបាននិយាយថា៖ «សម្រាប់បុគ្គលផ្សេងទៀតដែលស្ថិតនៅក្នុងការឃុំឃាំងរបស់នគរបាល ពួកគេគឺជាអ្នកដែលអាចផ្តល់ឲ្យយើងនូវព័ត៌មាន អំពីដំណើរនៃព្រឹត្តិការណ៍នេះ» តែលោកស្រីបានបញ្ជាក់បន្ថែមថា វាគឺ «លឿនពេក» ដែលមិនអាចផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីជនសង្ស័យបាន។

ការឃុំខ្លួនជនទាំង ៥នាក់នេះ បានកើតឡើងកាលពីថ្ងៃពុធ ទាំងនៅក្នុង និងជុំវិញទីក្រុងប៉ារីស ជាពិសេសនៅតំបន់ Seine-Saint-Denis ដែលជាតំបន់មួយនៅខាងក្រៅរដ្ឋធានីរបស់ប្រទេសបារាំង។

គួរបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេតរាប់សិបនាក់ បាននិងកំពុងតាមប្រមាញ់ក្រុមចោរមានគ្នា ៤នាក់ ដែលបានប្រើប្រាស់រថយន្តដឹកទំនិញ ១គ្រឿង និងឧបករណ៍កាត់ទម្លុះ ដើម្បីទម្លាយចូលទៅក្នុងវិចិត្រសាលជាន់ទី១ ក្នុងសារមន្ទីរ ដោយបានរត់គេចខ្លួនជាមួយនឹងគ្រឿងអលង្ការដ៏មានតម្លៃ ៨មុខ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        13
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        16
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm