នាយករដ្ឋមន្រ្តីកាតាមានបន្ទូលថា ការបំពាននៅហ្កាហ្សា គឺជារឿងគួរឲ្យខកចិត្តខ្លាំងបំផុត

2025/10/31 12:43:40 am        70

នាយករដ្ឋមន្រ្តីកាតាព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman al-Thani បានមានបន្ទូលថា ការវាយប្រហារលើទាហានអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងការវាយប្រហារឆ្លើយតបវិញរបស់អ៊ីស្រាអែល គឺជារឿងគួរឲ្យខកចិត្តខ្លាំងណាស់ ។

ក្រសួងសុខាភិបាលហ្កាហ្សា បានឲ្យដឹងកាលពីថ្ងៃពុធថា ក្នុងរយៈពេលប្រហែល ១២ម៉ោង ចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃពុធ ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ១០៤នាក់ និងមនុស្សប្រហែល ២៥៣នាក់ផ្សេងទៀត បានរងរបួស ។

ព្រះអង្គ al-Thani មានមន្ទូលប្រាប់ក្រុមប្រឹក្សាទំនាក់ទំនងការបរទេសនៅទីក្រុងញូវយ៉កថា ក្រុមជីវពលហាម៉ាសប៉ាឡេស្ទីន ច្បាស់លាស់ថា ពួកគេចង់បោះបង់អភិបាលកិច្ចនៅតំបន់ហ្កាហ្សា ហើយកាតា កំពុងព្យាយាមជំរុញឲ្យពួកគេទទួលស្គាល់ថា ពួកគេត្រូវតែរំសាយអាវុធ ។

ទ្រង់បន្តថា អ្វីដែលបានកើតឡើងកាលពីថ្ងៃម្សិលមិញ គឺជាការបំពាន ហើយអ្វីដែលពួកទ្រង់រំពឹង ការបំពានដែលមាននៅទីនោះ នឹងត្រូវឆ្លើយតបចំពោះពួកទ្រង់ផងដែរ ប៉ុន្តែនេះជារឿងអកុសល ភាគីទាំង ២ត្រូវទទួលស្គាល់ការពិតថា បទឈប់បាញ់គួរតែចូលជាធរមាន ហើយពួកគេគួរតែគោរពកិច្ចព្រមព្រៀង ដែលត្រូវបានបង្កើតឡើង ។

ក្រុមការពារស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ឧក្រិដ្ឋកម្មចងក្រងជាឯកសារនៃការវាយប្រហាររបស់អ៊ីស្រាអែល បន្ថែមពីលើបញ្ជីឈ្មោះយ៉ាងវែងនៃការបំពានលើមនុស្សរបស់ពួកយើង ហើយពួកគេទាមទារឲ្យមានបទឈប់បាញ់បន្ទាន់ និងគ្រប់ជ្រុងជ្រោយនៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីប ។

ប្រភពវេជ្ជសាស្រ្តនិយាយប្រាប់កាសែត Al Jazeera ថា ការវាយប្រហារមួយក្នុងចំណោមការវាយប្រហារចុងក្រោយនេះ ត្រូវចំសំពត់តង់ជាជម្រករបស់មនុស្សជម្លៀសខ្លួននៅទីក្រុង Deir el-Balah ស្ថិតនៅភាគកណ្តាលហ្កាហ្សា ។ ការវាយប្រហារផ្សេងទៀតមានគោលដៅលើតំបន់ភាគខាងជើង និងតំបន់ភាគខាងត្បូងហ្កាហ្សា ។

កាលពីថ្ងៃពុធនោះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយការពារសកម្មភាពរបស់អ៊ីស្រាអែល ដោយលោកលើកឡើងពីសេចក្តីរាយការណ៍ថា ទាហានអ៊ីស្រាអែលវ័យ ៣៧ឆ្នាំម្នាក់ ត្រូវបានសម្លាប់នៅតំបន់ភាគខាងត្បូងហ្កាហ្សា ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        44
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        44
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm