ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ ខណៈព្យាយាមសង្រ្គោះអ្នកដើរភ្នំនៅលើភ្នំ Everest ប្រទេសនេប៉ាល់

2025/10/31 12:47:51 am        94

លោក Gyanendra Bhul គឺជាអ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់ និយាយថា ឧទ្ធម្ភាគចក្រឯកជនខ្នាតតូចមួយគ្រឿង ដែលហោះទៅកាន់ភ្នំ Lobuche ស្ថិតនៅជិតជំរំ Everest Base Camp ដើម្បីជួយសង្រ្គោះអ្នកដើរភ្នំជាប់ខ្លួន បានធ្លាក់កាលពីថ្ងៃពុធ ពេលដែលវាព្យាយាមចុះចត ។

   នៅក្នុងរូបភាពវីដេអូឃ្លីបឃើញឧទ្ធម្ភាគចក្រដែលរអិលលើព្រិលពេលចុះចត បានធ្លាក់នៅម្ខាង ។ អ្នកបើកបរឧទ្ធម្ភាគចក្រនៅរស់ ហើយក្រោយមកត្រូវបានជួយសង្រ្គោះ ។ គេនៅមិនទាន់ដឹងច្បាស់នោះទេថាតើ អ្នកឡើងភ្នំទាំងនោះ ត្រូវបានជួយសង្រ្គោះ ឬយ៉ាងណាទេ ។

 គួរឲ្យដឹងថាតំបន់ភ្នំ Everest នៅខាងប្រទេសនេប៉ាល់ និងប្រទេសចិន ត្រូវបានបិទសម្រាប់ភ្ញៀវទេសចរកាលពីថ្ងៃពុធ ក្រោយព្រិលធ្លាក់ខ្លាំង បង្កឡើងដោយសារខ្យល់ព្យុះស៊ីក្លូន ។

 ដោយមានក្រុមអ្នកដើរភ្នំ និងក្រុមអ្នកឡើងភ្នំរាប់ពាន់នាក់ តំបន់ជុំវិញភ្នំ Everest បានគ្របដណ្តប់ដោយព្រិល ចាប់តាំងពីថ្ងៃចន្ទរហូតមក ពេលដែលព្យុះស៊ីក្លូនបោកបក់ពីឆកសមុទ្របឹងហ្គាល់ បានវាយប្រហារប្រទេសឥណ្ឌា ធ្វើឲ្យមានព្រិលធ្លាក់ខ្លាំងជាលើកទី ២ នៅតំបន់ភ្នំហិម៉ាឡៃ ក្នុងខែនេះ ។

 ក្រុមអាជ្ញាធរនៅប្រទេសនេប៉ាល់ បានបញ្ឈប់ការដើរកម្សាន្តលេងលើភ្នំ តាមផ្លូវជាច្រើន ដោយសារភ្លៀងធ្លាក់នៅតាមផ្លូវទាបៗ និងព្រិលធ្លាក់ខ្លាំងនៅតាមផ្លូវខ្ពស់ៗ ហើយនិងជំរុញឲ្យក្រុមអ្នកឡើងភ្នំ មិនត្រូវប្រថុយជីវិតរបស់ពួកគេនោះឡើយ នៅតំបន់ភ្នំ Annapurna, Manaslu និង Dhaulagiri ដែលជាចំណុចកំពូលភ្នំខ្ពស់បំផុតរបស់ពិភពលោក ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm