ចិនបញ្ជាក់ថា ខ្លួននឹងធ្វើការជាមួយអាមេរិក ដើម្បីដោះស្រាយបញ្ហា ទាក់ទងនឹង TikTok

2025/10/31 03:17:02 am        86


ជំនួបកំពូលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែតុលា) នេះ ជាមួយសមភាគីចិន គឺលោក Xi Jinping បានបង្កើតឲ្យមានការសម្រេចមួយចំនួន ដើម្បីជួយដោះស្រាយភាពតានតឹងពាណិជ្ជកម្ម ប៉ុន្តែមិនមានកិច្ចព្រមព្រៀង ទាក់ទងនឹងភាពជាម្ចាស់លើបណ្ដាញសង្គម TikTok នោះទេ។

ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងបន្ទាប់ពីមានកិច្ចប្រជុំនេះថា៖ «ប្រទេសចិននឹងធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហានានាឲ្យបានសមស្រប ទាក់ទងនឹងបណ្ដាញសង្គម TikTok»។ តែយ៉ាងណាក្ដី ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតនោះឡើយ អំពីដំណើរការឆ្ពោះទៅរកការបញ្ចប់ភាពមិនច្បាស់លាស់ ពាក់ព័ន្ធនឹងជោគវាសនានៃវេទិកាចែករំលែកវីដេអូដ៏ពេញនិយមមួយនេះ នៅក្នុងសហរដ្ឋអាមេរិក។

រដ្ឋបាលរបស់លោក Trump បានផ្តល់សញ្ញាថា នៅទីបំផុត ខ្លួនអាចនឹងបានឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងប៉េកាំងហើយ ដើម្បីឲ្យ TikTok បន្តមានដំណើរការ នៅសហរដ្ឋអាមេរិក។ ហើយនៅឯកម្មវិធី Face the Nation របស់ប្រព័ន្ធផ្សព្វផ្សាយ CBS កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បានលើកឡើងថា មេដឹកនាំទាំង២ នឹង «បញ្ចប់បញ្ហានោះសព្វគ្រប់ នៅថ្ងៃព្រហស្បតិ៍ ក្នុងប្រទេសកូរ៉េខាងត្បូង»។

គួររំលឹកថា សំឡេងភាគច្រើននៃគណបក្សទាំង ២ នៅក្នុងសភា បានផ្ដល់ការអនុម័ត ហើយលោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខា លើច្បាប់មួយ ដែលនឹងហាមឃាត់ TikTok មិនឲ្យមានប្រតិបត្តិការនៅសហរដ្ឋអាមេរិក ប្រសិនបើបណ្ដាញសង្គមមួយនេះមិនបានរកឃើញម្ចាស់ថ្មីជំនួសឲ្យក្រុមហ៊ុន ByteDance របស់ប្រទេសចិនទេនោះ។ កម្មវិធីនេះបានផ្អាកដំណើរការរយៈពេលខ្លី ពេលដល់ថ្ងៃផុតកំណត់ កាលពីខែមករា ប៉ុន្តែថ្ងៃដំបូងនៅក្នុងតំណែងរបស់លោក លោក Trump បានចុះហត្ថលេខាលើក្រឹត្យ ដើម្បីឲ្យកម្មវិធីបណ្ដាញសង្គមនេះដំណើរការ ខណៈដែលរដ្ឋបាលរបស់លោក ប្រឹងប្រែងឲ្យបានឈានដល់កិច្ចព្រមព្រៀងលក់របស់ក្រុមហ៊ុន។

ក្រឹត្យចំនួន ៣ទៀត បានមានជាបន្តបន្ទាប់ ខណៈដែលលោក Trump ដោយគ្មានមូលដ្ឋានផ្លូវច្បាប់ច្បាស់លាស់ បានពន្យារពេលកំណត់ ដើម្បីធ្វើយ៉ាងណាឲ្យមានកិច្ចព្រមព្រៀង TikTok៕

អត្ថបទដែលទាក់ទង

UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm        1
ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm        1
អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        11

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz

2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm