ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលបៃតងនិងចីរភាពសកល ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអភិវឌ្ឍបៃតង និងឱកាស»

2025/10/31 04:35:27 am        161

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលបៃតងនិងចីរភាពសកល ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអភិវឌ្ឍបៃតង និងឱកាស» និងប្រធានបទរួម «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» ដែលរៀបចំឡើងដោយគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម និងចូលរួមរៀបចំដោយ Economic Society Of Cambodia, KSI Strategic Institute For Asia Pacific , World Green Organization, Asean Economic Club, World Digital Chamber, និង Asean Business Club។

កិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ មានគោលបំណងជាយុទ្ធសាស្ត្រក្នុងការបង្កើនល្បឿនកំណែទម្រង់បៃតង នៅកម្រិតជាតិ តំបន់ និងសកល តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ និងការសហការគ្នារវាងថ្នាក់ដឹកនាំ អ្នករៀបចំគោលនយោបាយ អ្នកវិទ្យាសាស្ត្រ វិស័យឯកជន និងស្ថាប័នស្រាវជ្រាវ ដោយផ្តោតលើការប្រែក្លាយបញ្ហាបរិស្ថានទៅជាឱកាសសេដ្ឋកិច្ច ដោយជំរុញកំណើនបៃតង ពាណិជ្ជកម្មនិរន្តរ៍ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ ពោលឆ្ពោះទៅការសម្រេចចក្ខុវិស័យរួម គឺពិភពលោកមួយដែលកាន់តែមានលក្ខណៈបៃតង និងមានភាពភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ជារួម កម្មវិធីនេះពុំមែនគ្រាន់តែជាសន្នីសីទប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាមួយដ៏សំខាន់ក្នុងការពន្លឿនការធ្វើបដិវត្តកម្មបៃតងទាំងកម្រិតថ្នាក់ជាតិ តំបន់ និងសកលផងដែរ ជាពិសេស ក្នុងបរិការណ៍ដែលពិភពលោកបាន និងកំពុងប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិ ការសឹករិចរិលបរិស្ថាន និង ការបាត់បង់ជីវចម្រុះ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់កម្ពុជាក្នុងការកសាងអនាគតប្រកបដោយចីរភាព ក្រោមម្លប់នៃសន្តិភាពនិងស្ថិរភាពដែលបានបង្កើតឡើងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងបានបន្តឥតងាករេក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា កំណើនសេដ្ឋកិច្ចបែបប្រពៃណីបានបង្កជាការប៉ះពាល់បរិស្ថាន ដែលកំពុងគំរាមកំហែងស្ថិរភាពសកល ហើយកម្ពុជាជាប្រទេសងាយរងគ្រោះបំផុតមួយនៅអាស៊ាន ប្រឈមនឹងទឹកជំនន់ គ្រោះរាំងស្ងួត និងការបាត់បង់ជីវៈចម្រុះ។ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើកំណើនបៃតង រួមមានយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតកាបូន (LTS4CN) ដើម្បីឈានទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០, ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ ជាតិបៃតង (២០២១-២០៣៥), យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន(២០២៣-២០២៨) និងផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (២០២៤-២០៣៣)។ ជារួម រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកំណើនបៃតង គឺជាយុទ្ធសាស្រ្តនៃការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសេដ្ឋកិច្ច (new engine of growth)។ ទន្ទឹមនេះ កម្ពុជាក៏បានបង្វែរពីការប្តេជ្ញាចិត្ត គោលនយោបាយ និងយុទ្ធសាស្រ្តទៅជា ការអនុវត្តជាក់ស្តែង ដោយសម្រេចបាននូវលទ្ធផលមួយចំនួនគួរឱ្យកត់សម្គាល់ផងដែរ។ ជាក់ស្តែង កម្ពុជាបានបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅខេត្តកោះកុង ដែលបានដាក់បញ្ចូលនូវថាមពលកកើតឡើងវិញ ការគ្រប់គ្រងកាកសំណល់ និងគោលការណ៍ចក្រា (circular principles) និងការបង្កើតនូវព្រលានយន្តហោះអន្តរជាតិសម្តេចតេជោ ដែលបំពាក់នូវប្រព័ន្ធប្រសិទ្ធភាពថាមពល ស្ថាបត្យកម្មសំណង់ដែលមានលក្ខណៈភាតរៈបរិស្ថាន និងការគ្រប់គ្រងកាកសំណល់បែបទំនើប ព្រមទាំងការជំរុញការវិនិយោគថាមពលកកើតឡើងវិញ ដែលធ្វើឱ្យថាមពលនេះមានចំណែករហូតដល់ ៦២% នៅក្នុងការផ្គត់ផ្គង់ថាមពលក្នុងស្រុកសរុប ជាដើម។ 

ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តទៅជាការអនុវត្តដែលមានប្រសិទ្ធភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានផ្តល់នូវអនុសាសន៍ ៨ចំណុច រួមមាន៖ ១. សម្រួលនីតិវិធីនៃការទទួលបានហិរញ្ញប្បទានអាកាសធាតុ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ, ២.រៀបចំផែនការដែលមានលក្ខណៈបុរេសកម្មដើម្បីឆ្លើយតបនឹងតម្រូវការហិរញ្ញវត្ថុ សម្រាប់អន្តរកាលថាមពល និងការកាត់បន្ថយការបំភាយឧស្ម័ន, ៣. កាត់បន្ថយ

អត្រាការប្រាក់ហិរញ្ញប្បទាន, ៤. ជំរុញការផ្ទេរបច្ចេកវិទ្យា, ៥. ជៀសវាង green protectionism, ៦.

វិនិយោគលើការកសាងសមត្ថភាព, ៧. ដឹកនាំដោយគំរូ ដោយប្រទេសបំភាយឧស្ម័នធំៗត្រូវចាត់វិធានការខ្លាំងក្លាជាងមុនដោយមិនដាក់ទោសលើប្រទេសកំពុងអភិវឌ្ឍ, និង ៨. ជំរុញឱ្យមានសាមគ្គីភាព តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែនរវាងរដ្ឋាភិបាល ធុរកិច្ច និងស្ថាប័នស្រាវជ្រាវដើម្បីចែករំលែកការអនុវត្តល្អបំផុត និងការច្នៃប្រឌិត។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានថ្លែងថា គ្មានប្រទេសណាមួយអាចសម្រេចបាននូវចីរភាពតែឯងនោះទេ។ កំណើនបៃតងមិនមែនជា Zero-Sum Game នោះទេ តែវាគឺជាមាគ៌ាឆ្ពោះទៅរកវិបុលភាពរួម សន្តិភាព និងភាពធន់រយៈពេលវែង។ កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយដៃគូទាំងអស់នៅក្នុងអាស៊ាន ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាសកល ដើម្បីពន្លឿនអន្តរកាលបៃតង។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        155
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        107
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm