រាជរដ្ឋាភិបាល បន្តលើកលែងពន្ធ ក្នុងវិស័យទេសចរណ៍រងផលប៉ះពាល់ដោយកូវីដ-១៩

2022/02/10 08:40:17 pm        655

ភ្នំពេញ៖ រាជរដ្ឋាភិបាល បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ សម្រាប់វិស័យសណ្ឋាគារ, ផ្ទះសំណាក់,ភោជនីយដ្ឋាន និងក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍, ការបន្តលើកលែងបង់ពន្ធប៉ាតង់ ចំពោះក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ដទៃទៀត និងលើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍សម្រាប់ឆមាសទី១ក្នុងឆ្នាំនេះ ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ ចេញសេចក្តីប្រកាសរួម ស្តីពីការ​អនុវត្តវិធាន​ការគោលនយោបាយគន្លឹះ សម្រាប់វិស័យទេសចរណ៍ឆ្នាំ២០២២ ដោយប្រកាសនេះ និងបន្ត​អនុគ្រោះដល់​វិស័យ​ទេសចរណ៍ដូចជា៖ ​បន្តលើកលែងការបង់ពន្ធ ប្រចាំខែគ្រប់ប្រភេទ​នៃ​សកម្មភាព​អាជីវកម្ម​ក្នុងវិស័យទេសចរណ៍នៅក្នុងរាជធានីភ្នំពេញ,ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត​ សម្រាប់ឆមាសទី១ ឆ្នាំ២០២២ ។

ករណីមានបំណុលសល់មុនវិបត្តិនៃជំងឺកូវីដ-១៩ ​ចំពោះប្រតិបត្តិករ ក្នុងវិស័យទេសចរណ៍​សម្រាប់​ខេត្តដទៃទៀត ​ត្រូវពន្យារ​ពេលការ​ចុះ​ធ្វើ​សវនកម្ម​នៅក្នុងឆ្នាំ ២០២១ ប៉ុន្តែអាជីវកម្មទាំងនេះ​នៅ​តែ​មានកាតព្វកិច្ច ​ដាក់លិខិត​ប្រកាស​ពន្ធអាករ ​និង​ប្រើប្រាស់​ប្រព័ន្ធអនឡាញ​សម្រាប់គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម (E-VAT) ​ជារៀងរាល់ខែ​ ក្នុងអំឡុងពេលនៃការលើកលែងនេះ។

អន្តរក្រសួង ​បានបន្តលើកលែងការបង់ពន្ធប៉ាតង់ ​ចំពោះក្រុមហ៊ុនភ្នាក់​ងារ​ទេសចរណ៍ ​និង​ប្រតិបត្តិករ​ក្នុង​វិស័យទេសចរណ៍ដទៃទៀត​សម្រាប់​ ឆ្នាំ២០២២។ ​ចំណែកការ បន្តអាជ្ញាបណ្ណ​ទេសចរណ៍​គ្រប់ប្រភេទ​សម្រាប់ឆ្នាំ ២០២២ ​ក៏ត្រូវ​បានលើកលែង​នៃការបង់កម្រៃផងដែរ។

ក្រៅពីនេះគឺការបន្តសុពលភាព ​នៃការអនុវត្តសេចក្តីជូនដំណឹង ​ស្តីពីការអនុវត្តគោលនយោ បាយ​លើកទឹកចិត្ត ​នៃការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ​រហូតដល់ថ្ងៃទី ​៣១ ខែធ្នូ ឆ្នាំ២០២២ ផងដែរ។

លោក ធឿន វុឌ្ឍី នាយកប្រតិបត្តិក្រុមហ៊ុនទេសចរណ៍ "មរតកអៅដរ (Morodok Outdoor)" សាទរ​ចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល ​ដែលបន្តយកចិត្តទុកដាក់ខ្ពស់ ​ផ្តល់​ការ​អនុគ្រោះពន្ធ និង​ផ្នែកផ្សេងៗទៀត ​នៅក្នុងវិស័យទេសចរណ៍​ ដើម្បីទុកឱកាសឲ្យវិស័យឯកជន ​អភិវឌ្ឍន៍ និង​ស្តារអាជីវកម្មឡើងវិញ​ ដើម្បីបន្តរួមចំណែក ​ដល់ការ​ស្តារសេដ្ឋកិច្ចកម្ពុជា​ឡើងវិញ​ផងដែរ។

សូមបញ្ជាក់ថា៖ ទាក់ទងវិស័យទេសចរណ៍ ​បើតាមរបាយការណ៍សង្ខេប ឆ្នាំ២០២២ របស់ក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ, វិស័យសេវា កម្មត្រូវបានព្យាករថា ​នឹងបន្តកើនឡើងក្នុងអត្រា​ ៤,១% ក្នុងឆ្នាំ ២០២២ ​ដោយសារការងើបឡើងវិញសន្សឹមៗ​ នៃអនុវិស័យសណ្ឋាគារ ​និងភោជនីយដ្ឋាន និង​វិស័យគាំទ្រទេសចរណ៍ផ្សេង៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm