ព្រះមហាក្សត្រ ឆាលស៍ របស់ចក្រភពអង់គ្លេស ត្រាស់បង្គាប់ដកហូតគោរមងារ និងវិមានពីព្រះអង្គម្ចាស់ Andrew

2025/10/31 05:55:59 pm        308

ព្រះបរមរាជវាំង បាក់ឃីងហែម (Buckingham) បាននិយាយនៅថ្ងៃព្រហស្បតិ៍ (៣០ តុលា) ថា ព្រះមហាក្សត្រ ឆាលស៍ (Charles) របស់ចក្រភពអង់គ្លេស បានត្រាស់បង្គាប់ឱ្យដកហូតគោរមងារជាព្រះអង្គម្ចាស់ និងដំណាក់នៅវិមាន Windsor របស់ម្ចាស់ប្អូនទ្រង់ គឺព្រះអង្គ Andrew ក្នុងជំហានមួយដែលរក្សាគម្លាតរវាងព្រះអង្គ Andrew ចេញពីខ្សែរាជវង្ស ដោយសារតែរឿងអាស្រូវទំនាក់ទំនងជាមួយឧក្រិដ្ឋជនផ្លូវភេទ ជេសហ្រ្វី អ៊ែបស្ទីន (Jeffrey Epstein)។

ព្រះអង្គ Andrew ព្រះជន្ម ៦៥ព្រះវស្សា គឺជាម្ចាស់ប្អូនរបស់ព្រះមហាក្សត្រ ឆាលស៍ និងជាបុត្រទីពីររបស់ម្ចាស់ក្សត្រី អេលីហ្សាប៊េត ហើយទ្រង់បានស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញពាក្យចចាមអារ៉ាម និងទំនាក់ទំនងជាមួយជនល្មើសផ្លូវភេទ លោក Epstein ដែលបានស្លាប់។ នៅដើមខែតុលានេះ ព្រះអង្គ Andrew ត្រូវបង្ខំឱ្យឈប់ប្រើងារជា Duke of York រួចទៅហើយ។

ឥឡូវនេះ ព្រះមហាក្សត្រ ឆាលស៍ បានបង្កើនព្រះទ័យមិនពេញចិត្តរបស់ទ្រង់ប្រឆាំងនឹងព្រះអង្គ Andrew ដោយដកហូតគោរមងារទាំងអស់ ហើយបន្សល់ត្រឹមតែនាមធម្មតា Andrew Mountbatten Windsor ។ សេចក្ដីថ្លែងការណ៍របស់វាំង បាក់ឃីងហែម បាននិយាយថា ឥឡូវនេះ ព្រះអង្គ Andrew ត្រូវតែថ្វាយមកវិញនូវរាជដំណាក់ Royal Lodge របស់ទ្រង់ នៃទ្រព្យសម្បត្តិវិមាន Windsor ភាគខាងលិចទីក្រុងឡុងដ្រ៍ ហើយព្រះអង្គនឹងផ្លាស់ទៅគង់នៅវិមានឯកជនជំនួសវិញ លើអចលនទ្រព្យ Sandringham នៅភាគខាងកើតដែនដីអង់គ្លេស។

ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រ ឆាលស៍ គឺជាការជំហានដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយប្រឆាំងនឹងខ្សែរាជវង្ស នៅក្នុងប្រវត្តិសាស្ត្រអង់គ្លេសសម័យទំនើប៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        241
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        283
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        262

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm