សម្តេចតេជោអញ្ជើញដល់សាធារណរដ្ឋកូរ៉េ ហើយប្រកបដោយ​សុវត្ថិភាព

2022/02/10 09:19:40 pm        631

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ណៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ជាទីកន្លែងដែលសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២២។

យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ០០១ បានធ្វើការចុះចតប្រកប​ដោយ​សុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិ អ៊ីនឆន់ រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីវេលាម៉ោង១៤ និង៥២នាទី រសៀល ម៉ោងនៅរដ្ឋធានីសេអ៊ូល ត្រូវនឹងម៉ោង ១២និង៥២នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ​ក្រោមវត្តមាននៃការស្វាគមន៍យ៉ាងកក់ក្តៅបំផុត​ ពីអគ្គនាយករង នៃក្រសួងការបរទេសកូរ៉េ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូត ​ព្រះរាជាណាចក្រកម្ពុជា ប្រចាំ​សាធារណរដ្ឋកូរ៉េ ព្រមទាំងវត្តមាន​ ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ ក្រសួងការ​បរ​ទេសកូរ៉េ ​និងឥស្សរជនការទូត ​របស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។

តាមកម្មវិធីដែលបានគ្រោងទុក ​សម្តេចតេជោនាយករដ្ឋមន្រ្តី ក្រៅពីការថ្លែងសុន្ទរកថា គន្លឹៈចំនួន៣ ក្នុង​កិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ​សម្តេចតេជោនាយករដ្ឋមន្រ្តី និងជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ ឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម បាន គីមូន អតីត​អគ្គលេខាធិការអង្គការសហប្រជាជាតិ ​និងជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាព​ពិភពលោក ឆ្នាំ២០២២ ​រួមទាំងការជួបសន្ទនាជាមួយ​ ឯកឧត្តម លី ចេមីយ៉ុង ​បេក្ខភាពប្រធានាធិបតី មក​ពី​គណបក្សប្រជាធិបតេយ្យកូរ៉េ​ ឯកឧត្តម យ៊ូន សឹកយូល ​បេក្ខជនប្រធានាធិបតេយ្យ មកពី​គណបក្ស​អំណាចប្រជាជនកូរ៉េ ​និងជួបដោយឡែកជាមួយ ​លោកជំទាវ បណ្ឌិត ហាក់ ចាហាន់ម៉ូន ស្ថាបនិកមូល​និធិសហព័ន្ធសន្តិភាពសកល។

ដោយឡែកនៅសណ្ឋាគារឡូតេវើល ដែលជាទីកន្លែងស្នាក់អាស្រ័យរបស់សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ ​ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍​យ៉ាងកក់ ក្តៅ ពីឯកឧត្តម Yun Young-Ho អគ្គនាយកអង្គការសហព័ន្ធសន្តិភាពសកល​ លោកបណ្ឌិត Thomas G Walsh ប្រធានអអ្គការសហព័ន្ធសន្តិភាពសកល ​ព្រមទាំងវត្តមាន ​អស់លោក លោកស្រី នៃ​អង្គការ​សហព័ន្ធសន្តិភាពសកល​ រួមទាំងនិស្សិតនិងបងប្អូនជនរួមជាតិកម្ពុជា​ ដែលកំពុងបំពេញការសិក្សា និងប្រកប​ការងារនៅសាធារណរដ្ឋកូរ៉េ ជាច្រើនរូប៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm