អ៊ុយក្រែន៖ ទណ្ឌកម្មលោកខាងលិច លើក្រុមហ៊ុនប្រេងរុស្ស៊ី នឹងធ្វើឱ្យក្រុងមូស្គូខាត ៥០ពាន់លានដុល្លារក្នុងមួយឆ្នាំ

2025/10/31 07:11:43 pm        279

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៣០ តុលា) ដោយដកស្រង់ការប៉ាន់ស្មានរបស់ទីក្រុងគីវថា ទណ្ឌកម្មពីសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន នាពេលថ្មីៗនេះ លើក្រុមហ៊ុនប្រេងខ្នាតយក្សរបស់រុស្ស៊ី ត្រូវបានគេព្យាករថា នឹងធ្វើឱ្យទីក្រុងមូស្គូ ខាតបង់យ៉ាងហោចណាស់ ៥០ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

សម្ព័ន្ធមិត្តលោកខាងលិចរបស់ទីក្រុងគីវ បានបង្កើនសម្ពាធលើវិស័យប្រេង និងឧស្ម័នរបស់រុស្ស៊ី ក្នុងខែនេះ ដោយផ្តាច់ចរន្តប្រាក់ចំណូលសំខាន់ៗរបស់ទីក្រុងមូស្គូ។ សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេង Rosneft និង Lukoil ធំជាងគេទាំងពីររបស់រុស្ស៊ី ក្នុងបំណងវាយប្រហារលើក្បាលម៉ាស៊ីនហិរញ្ញវត្ថុ ដែលទ្រទ្រង់សង្រ្គាមនៅអ៊ុយក្រែន។ 

កាលពីដើមខែនេះ ក្រុមហ៊ុនរុស្ស៊ីទាំងពីរ ដែលរួមគ្នា បាននាំចេញប្រេង ៣,១លានបារ៉ែល ក្នុងមួយថ្ងៃ ក៏ត្រូវដាក់ទណ្ឌកម្មដោយចក្រភពអង់គ្លេសផងដែរ។ លើសពីនេះទៀត សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្មទី១៩ កាលពីសប្តាហ៍មុន ផ្តោតលើការឈប់នាំចូលឧស្ម័នធម្មជាតិរាវពីរុស្ស៊ី។

ដោយសម្អាងដល់ការវាយតម្លៃចារកម្មអ៊ុយក្រែន លោក Zelenskyy បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖ វិធានការដាក់សម្ពាធកំពុងចាប់ផ្តើមប៉ះពាល់ដល់ក្បាលម៉ាស៊ីនសង្រ្គាមទីក្រុងមូស្គូហើយ។ ការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនប្រេង កំពុងបណ្តាលឱ្យមានការខាតបង់យ៉ាងសំខាន់សម្រាប់រុស្ស៊ី។ លោកបន្តថា "ប្រសិនបើសម្ពាធជាគោលការណ៍ និងជាប់លាប់លើទីក្រុងមូស្គូ នៅតែបន្ត នោះការខាតបង់របស់ពួកគេពីវិធានការថ្មីៗនេះ នឹងមានយ៉ាងហោចណាស់ ៥០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ"៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        47
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm