រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិកនិយាយថា ប្រទេសចិនអនុម័តកិច្ចព្រមព្រៀងផ្ទេរ TikTok

2025/10/31 07:26:48 pm        271

រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយថា ប្រទេសចិនបានអនុម័តកិច្ចព្រមព្រៀងផ្ទេរកម្មវិធីវីដេអូខ្លី TikTok ហើយលោករំពឹងថាវានឹងដំណើរការទៅមុខក្នុងប៉ុន្មានសប្តាហ៍ឬប៉ុន្មានខែខាងមុខនេះ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ។ លោក Bessent បាននិយាយកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីជំនួបរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជាមួយមេដឹកនាំចិនលោក Xi Jinping ថា «នៅក្នុងទីក្រុង Kuala Lumpur យើងបានបញ្ចប់ចុងក្រោយកិច្ចព្រមព្រៀង TikTok ទាក់ទងនឹងការទទួលបានការអនុម័តពីប្រទេសចិន ហើយខ្ញុំរំពឹងថាវានឹងដំណើរការទៅមុខក្នុងប៉ុន្មានសប្តាហ៍ឬប៉ុន្មានខែខាងមុខ ហើយទីបំផុតយើងនឹងមើលឃើញដំណោះស្រាយចំពោះបញ្ហានេះ»។ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិននឹងដោះស្រាយបញ្ហាទាក់ទងនឹង TikTok យ៉ាងសមស្របជាមួយសហរដ្ឋអាមេរិក។ អ្នកនាំពាក្យរបស់ប្រទេសចិនបាននិយាយបន្ថែមថា «ភាគីចិននឹងធ្វើការជាមួយភាគីសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹង TikTok ឱ្យបានសមស្រប»។

TikTok ដែលជាកម្មសិទ្ធិរបស់ ក្រុមហ៊ុនមេ ByteDance មានមូលដ្ឋាននៅប្រទេសចិន ពុំបានធ្វើអត្ថាធិប្បាយភ្លាមៗនោះទេ។ ជោគវាសនារបស់កម្មវិធីដែលប្រើប្រាស់ដោយជនជាតិអាមេរិក១៧០លាននាក់ នៅតែមិនច្បាស់លាស់រយៈពេលជាង១៨ខែមកនេះ បន្ទាប់ពីសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់នៅឆ្នាំ២០២៤ ដែលបានបង្គាប់ឱ្យម្ចាស់ TikTok ជនជាតិចិនលក់កម្មវិធីទៅឲ្យសហរដ្ឋអាមេរិកត្រឹមខែមករា ឆ្នាំ ២០២៥។

លោក Trump បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីខែមុនដោយប្រកាសថាផែនការលក់ប្រតិបត្តិការ TikTok នៅសហរដ្ឋអាមេរិកទៅឱ្យសម្ព័ន្ធអ្នកវិនិយោគអាមេរិក និងសកលលោក បំពេញតាមតម្រូវការសន្តិសុខជាតិដែលមានចែងក្នុងច្បាប់ឆ្នាំ២០២៤ ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        29
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        38
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm