រដ្ឋបាល​លោក Biden និយាយ​ពី​ហានិភ័យ​ការ​តវ៉ា​នៅ​ព្រំដែន​សហរដ្ឋអាមេរិក​-​កាណាដា

2022/02/10 09:26:31 pm        543

​សហរដ្ឋអាមេរិក៖ អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Jen Psaki និយាយ​ថា រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Biden កំពុង​ឃ្លាំមើល​ការ​តវ៉ា​នៅ​ព្រំដែន​សហរដ្ឋអាមេរិក​-​កាណាដា ដែល​ដឹកនាំ​ដោយក្រុម​អ្នកបើកបរ​រថយន្ត​ដឹកទំនិញដែល​មិន​សប្បាយចិត្ត​ចំពោះ​កាតព្វកិច្ច​វ៉ាក់សាំង និង​វិធានការ​រឹតបន្តឹង​ផ្សេងទៀត​នៃ​វីរុស COVID-19។

​លោកស្រី Psaki និយាយ​ថា ការ​តវ៉ា​នេះ​បង្ក​ហានិភ័យ​ដល់​ខ្សែសង្វាក់​ផ្គត់ផ្គង់​របស់​សហរដ្ឋ​អាមេរិក និង​បុគ្គលិក​ទាំង​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា ហើយ​សេត​វិមាន​កំពុងធ្វើការ​ជាមួយមន្ត្រី​របស់​ប្រទេស​កាណាដា ក្នុង​ការ​ចាត់​វិធានកា​រ​សកម្មមុន​មួយ​ចំនួន​ជុំវិញ​ការធ្វើ​បាតុកម្ម​នេះ​។ ​ការបិទផ្លូវ​ធ្វើឡើង​ដោយ​មនុស្ស​ភាគច្រើន​នៅក្នុង​រថយន្ត​ដឹកទំនិញ​ បាន​ចូលដល់​ថ្ងៃទី​បី​ហើយនៅលើ​ស្ពាន Ambassador Bridge រវាង​ទីក្រុង Detroit និង Windsor រដ្ឋ Ontario​។ ចរាចរណ៍​ត្រូវបាន​រារាំង​មិនឱ្យ​ចូល​ប្រទេស​កាណាដា​បាន ខណៈ​ចរាចរណ៍​ជាប់​ព្រំដែន​សហរដ្ឋអាមេរិក​មួយចំនួន​នៅតែមាន​ដំណើរការ​។​

​ស្ពាន​នេះ​ដំណើរ ២៥​% នៃ​ពាណិជ្ជកម្ម​ទាំងអស់​រវាង​ប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក ហើយសមាជិកសភា​ប្រទេស​កាណាដាបានបង្ហាញ​ការព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង អំពី​ផលប៉ះពាល់សេដ្ឋកិច្ច​។ លោកស្រី Psaki និយាយថា ​ខណៈ​សេត​វិមាន​គាំទ្រ​ការតវ៉ា​ដោយ​សន្តិវិធី វា​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​គ្រប់គ្នា​នៅក្នុង​ប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក ដើម្បី​យល់​ពី​ផល​ប៉ះពាល់​នៃ​ការបិទផ្លូវ​នេះគឺជា​ផលប៉ះពាល់​ដែល​អាច​កើតមាន​លើ​បុគ្គលិក និង​ខ្សែសង្វាក់​ផ្គត់ផ្គង់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        180
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        220
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm