បាល់ទាត់៖ ក្លិបបាល់ទាត់អាមេរិកនៅក្របខណ្ឌ Major League Soccer, Chicago Fire បានសំរេចក្នុងការនាំយកខ្សែបម្រើស្វ៊ីស Xherdan Shaqiri ពីក្លិបបារាំង Olympique Lyon ក្នុងតំលៃបំបែកកំណត់ត្រាក្លិប។ កីឡាករវ័យ ៣០ឆ្នាំរូបនេះបានចុះហត្ថលេខាជាមួយ Chicago Fire រហូតដល់ឆ្នាំ២០២៤ ក្នុងតំលៃផ្ទេរប្រមាណជា ៧លានអឺរ៉ូ។

Xherdan Shaqiri បានផ្លាស់ពីហង្សក្រហម Liverpool ទៅកាន់ Lyon កាលពីខែសីហាកន្លងទៅ និងបង្ហាញខ្លួននៅក្លិបបារាំងមួយនេះបានត្រឹម ១១ប្រកួតប៉ុណ្ណោះស៊ុតបញ្ចូលទីបាន ២គ្រាប់។ Shaqiri បានជាប់ជំរើសជាតិស្វ៊ីសតាំងពីឆ្នាំ២០១០ បង្ហាញខ្លួនសរុបបាន ១០០ប្រកួតរកបាន ២៦គ្រាប់។ ចំណែកក្លិបបាល់ទាត់ Chicago Fire បានបញ្ចប់រដូវកាល ២០២១ កន្លងទៅចំណាត់ថ្នាក់លេខ ១២ ក្នុងចំណោម ១៤ក្រុម៕
អត្ថបទ៖នាង សុភាវុធ