ជំនួបកំពូល Trump-Putin នៅហុងគ្រី ត្រូវលុបចោល បន្ទាប់ពីរុស្ស៊ី ផ្ញើលិខិតទៅអាមេរិក បញ្ជាក់ពីជំហរក្នុងសង្រ្គាម

2025/10/31 09:21:48 pm        416

កាសែត Financial Times (FT) បានរាយការណ៍នៅថ្ងៃសុក្រ (៣១ តុលា) នេះថា សហរដ្ឋអាមេរិក បានលុបចោលកិច្ចប្រជុំកំពូលដែលគ្រោងទុកនៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី រវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងសមភាគីរុស្ស៊ី លោក Vladimir Putin បន្ទាប់ពីទីក្រុងមូស្គូ បានបញ្ជូនសារបញ្ជាក់ជំហរម៉ឺងម៉ាត់របស់ខ្លួនលើការទាមទារយ៉ាងរឹងរូសទាក់ទងនឹងអ៊ុយក្រែន។

FT និយាយដោយសម្អាងដល់ប្រភពដែលដឹងពីបញ្ហានេះថា ការសម្រេចចិត្តលុបជំនួប ក៏បានធ្វើឡើងបន្ទាប់ពីកិច្ចសន្ទនាតាមទូរសព្ទដ៏តានតឹងរវាងប្រមុខការទូតនៃប្រទេសទាំងពីរ។ របាយការណ៍នេះមិនទាន់អាចត្រូវបញ្ជាក់ភា្លមៗទេ ហើយសេតវិមាន និងភាគីរុស្ស៊ី ក៏មិនបានអត្ថាធិប្បាយដែរ។

ផែនការសម្រាប់កិច្ចប្រជុំកំពូលលើកទី២ នៅទីហុងគ្រី ក្នុងខែតុលា រវាងលោក Trump និងលោក Putin ត្រូវបានផ្អាក ហើយមន្រ្តីអាមេរិកបង្ហើបថា ទីក្រុងមូស្គូនៅតែទទូចលើកសារទាមទាររបស់ខ្លួន រួមទាំងការឱ្យអ៊ុយក្រែនប្រគល់ទឹកដីបន្ថែមទៀត ជាលក្ខខណ្ឌសម្រាប់បទឈប់បាញ់។

សេចក្ដីរាយការណ៍របស់ FT លើកឡើងថា ប៉ុន្មានថ្ងៃបន្ទាប់ពីលោក Trump និងលោក Putin យល់ព្រមជួបគ្នានៅរដ្ឋធានីហុងគ្រី ដើម្បីពិភាក្សាពីវិធីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក្រសួងការបរទេសរុស្ស៊ី បានផ្ញើអនុស្សរណៈមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដោយគូសបញ្ជាក់ពីការទាមទារដដែលៗ ដើម្បីដោះស្រាយនូវអ្វីដែលលោក Putin ហៅថា “មូលហេតុឬសគល់” នៃជម្លោះ ដែលរួមមានសម្បទានទឹកដី ការបន្ថយទំហំកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងធានាថា ទីក្រុងគីវនឹងមិនចូលសម្ព័ន្ធយោធាណាតូ ឡើយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        352
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        397
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        376

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm