គណៈកម្មការទី៨ នៃរដ្ឋសភាកម្ពុជា៖ ការកសាងសមត្ថភាពស្ត្រី ជាដៃគូដ៏មានតម្លៃបំផុតសម្រាប់ការផ្លាស់ប្តូរប្រកបដោយចីរភាព

2025/10/31 03:37:53 pm        60

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភាកម្ពុជា បានលើកឡើងថា ក្នុងចំណោមទម្រង់នៃភាពជាដៃគូនានា ការកសាងសមត្ថភាពស្ត្រី គឺជាកត្តាដ៏មានតម្លៃបំផុតដើម្បីសម្រេចបាននូវការផ្លាស់ប្តូរទ្រង់ទ្រាយធំ និងប្រកបដោយចីរភាព។ លោកជំទាវបានសង្កត់ធ្ងន់ថា ការវិនិយោគលើមនុស្ស ជាពិសេសស្ត្រី គឺជាមូលដ្ឋានគ្រឹះដែលប្រែក្លាយគោលនយោបាយ និងហិរញ្ញវត្ថុទៅជាលទ្ធផលជាក់ស្តែង។

ថ្លែងក្នុងបទអន្តរាគមន៍នៅកិច្ចពិភាក្សាតុមូលនៃវេទិកាសន្តិភាពប៉ារីស (Paris Peace Forum) នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសអមដំណើរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញចូលរួមក្នុង វេទិកាសន្តិភាពប៉ារីសលើកទី៨ នៅប្រទេសបារាំង, លោកជំទាវ ឡោក ខេង បានឆ្លើយតបទៅនឹងសំណួរ ស្តីពី ភាពជាដៃគូដែលមានតម្លៃបំផុត (ការវិនិយោគហិរញ្ញវត្ថុ អាណត្តិគោលនយោបាយ ឬការកសាងសមត្ថភាព) ដោយបញ្ជាក់យ៉ាងមុតមាំពីជម្រើសនៃ «ការកសាងសមត្ថភាព»។

លោកជំទាវបានពន្យល់យ៉ាងច្បាស់ថា៖ «ការវិនិយោគហិរញ្ញវត្ថុ និងអាណត្តិគោលនយោបាយសុទ្ធតែមានសារៈសំខាន់ក៏ពិតមែន ប៉ុន្តែផលប្រយោជន៍យូរអង្វែងអាចកើតមានឡើង លុះត្រាតែមានមនុស្សដែលមានជំនាញ ទំនុកចិត្ត និងការយល់ដឹង ដើម្បីអនុវត្តការផ្លាស់ប្ដូរទាំងនោះទៅមុខ។ ការកសាងសមត្ថភាព គឺជាមូលដ្ឋានគ្រឹះដែលប្រែក្លាយគោលនយោបាយទៅជាវឌ្ឍនភាព និងប្រែក្លាយធនធានទៅជាលទ្ធផល»។

លោកជំទាវ ឡោក ខេង បានចែករំលែកបទពិសោធន៍ជាក់ស្តែងរបស់កម្ពុជា ដែលជាភាពជោគជ័យនៃការកសាងសមត្ថភាពនេះ ជាអាទិ៍រួមមាន៖

ទី១. យុទ្ធនាការ Girl2Leader និងកម្មវិធីសភាត្រាប់៖ តាមរយៈការណែនាំតម្រង់ទិស និងការរៀនសូត្រជាក់ស្ដែង ក្មេងស្រីវិទ្យាល័យអាចផ្លាស់ប្ដូរការគិត ថាភាពជាអ្នកដឹកនាំគឺជាអ្វីដែលពួកគេក៏អាចសម្រេចបានដូចក្មេងប្រុសដែរ។

ទី២. ការពង្រឹងសមត្ថភាពសមាជិកសភាស្ត្រី៖ ការបណ្តុះបណ្តាលសម្រាប់សមាជិកសភាស្ត្រី និងមន្ត្រីសភាស្ត្រី បានពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការប្រើប្រាស់ទិន្នន័យ ទំនាក់ទំនងភស្តុតាង និងជះឥទ្ធិពលដល់លទ្ធផលគោលនយោបាយដែលធ្វើឱ្យជីវិតប្រជាជនកាន់តែប្រសើរឡើង។

ទី៣. ការផ្សព្វផ្សាយរបៀបវារៈសកល៖ ក្នុងខែតុលា ឆ្នាំ២០២៤ រដ្ឋសភាកម្ពុជា បានរៀបចំសិក្ខាសាលាកសាងសមត្ថភាពស្តីពី របៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ (WPS) សម្រាប់សមាជិកសភានៅទូទាំងអាស៊ាន ដើម្បីបង្កើនការយល់ដឹងពីរបៀបវារៈដ៏សំខាន់នេះ។

ជារួម ការវិនិយោគលើសមត្ថភាពស្ត្រីត្រូវបាន លោកជំទាវ ឡោក ខេង សង្កត់ធ្ងន់ថា៖ «ដើម្បីសម្រេចបានការផ្លាស់ប្តូរទ្រង់ទ្រាយធំ និងយូរអង្វែង ការវិនិយោគដ៏មានឥទ្ធិពលបំផុតដែលយើងអាចធ្វើបាន គឺការវិនិយោគលើការកសាងសមត្ថភាព ជាពិសេសលើការពង្រឹងសមត្ថភាពរបស់ស្ត្រីក្នុងការដឹកនាំ ចែករំលែកបទពិសោធន៍របស់ពួកគេ និងប្រើប្រាស់ទិន្នន័យដើម្បីជំរុញដំណោះស្រាយគោលនយោបាយប្រកបដោយបរិយាបន្ន»។

គួររំលឹកដែរថា កិច្ចពិភាក្សាតុមូលនៅថ្ងៃនេះ ក៏បានឯកភាពគ្នាផងដែរថា ទិន្នន័យ ការនិទានរឿង និងភាពជាអ្នកដឹកនាំ គឺជាឧបករណ៍ដ៏សំខាន់ក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។ ជាងនេះទៅទៀត ការសម្រេចបាននូវសន្តិភាពយូរអង្វែងទាមទារការចូលរួមពីបុរសកាន់តែសកម្ម ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់មនុស្សគ្រប់រូប។ បទអន្តរាគមន៍របស់លោកជំទាវ ឡោក ខេង បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងវិស័យសភា នយោបាយ និងការកសាងសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយភាពចីរភាពផងដែរ៕

អត្ថបទដែលទាក់ទង

សម្ដេចធិបតី ទូរសព្ទជាមួយ នាយក FBI របស់អាមេរិកដោយបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខប្រទេសទាំងពីរ
2025/10/31 09:51:53 pm        1
ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានកំណត់តំបន់សាកល្បងស្ថិតនៅឃុំអូរបីជាន់សម្រាប់ដំណើរការដោះមីនមនុស្សធម៌
2025/10/31 09:15:26 pm        1
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម
2025/10/31 08:28:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី ទូរសព្ទជាមួយ នាយក FBI របស់អាមេរិកដោយបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខប្រទេសទាំងពីរ

2025/10/31 09:51:53 pm
​ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានកំណត់តំបន់សាកល្បងស្ថិតនៅឃុំអូរបីជាន់សម្រាប់ដំណើរការដោះមីនមនុស្សធម៌
2025/10/31 09:15:26 pm
​ក្រុមប្រឹក្សាសន្តិសុខ UN ថ្កោលទោសការវាយប្រហាររបស់កងកម្លាំង RSF លើទីក្រុង al-Fashir ប្រទេសស៊ូដង់
2025/10/31 08:56:49 pm
​ទូកក្តោងដឹកទំនិញធំជាងគេបំផុតរបស់ពិភពលោក ធ្វើដំណើរឆ្លងកាត់សមុទ្រអាត្លង់ទិកលើកដំបូង
2025/10/31 08:39:30 pm
​តុលាការទួរគីកាត់ទោសមនុស្ស ១១នាក់ឲ្យជាប់ពន្ធនាគារមួយជីវិត ពាក់ព័ន្ធអគ្គិភ័យឆេះសណ្ឋាគារ នៅឯរមណីយដ្ឋានស្គី
2025/10/31 08:36:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/30 07:17:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/31 07:05:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/29 04:12:18 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/10/29 04:43:16 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am