សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យនគរបាលរាជធានីភ្នំពេញ បន្ត​ខិតខំ​បំរើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​បន្ថែមទៀត

2022/02/10 09:59:31 pm        495

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានជំរុញដល់នគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ បន្តខិតខំបំរើដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើបន្ថែមទៀត ជាពិសេសលើសេវាសាធារណៈ ខណៈបច្ចុប្បន្នមានមានការថ្នាំងថ្នាក់ពីបងប្អូនប្រជាពលរដ្ឋនៅឡើយនោះ។

នៅក្នុងឱកាសអញ្ជើញសំណេះសំណាល​ជាមួយមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ ​និងត្រួតពិនិត្យការកសាងអគារថ្មីស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ កម្ពស់៩ជាន់ កាលពីរសៀលថ្ងៃទី៩ ​ខែកុម្ភៈម្សិលមិញនេះ ​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើង​ក្នុង​នាម​ជាមន្រ្តីនគរបាល «ត្រូវបន្តខិតខំបំពេញ​ភារកិច្ច​ឱ្យកាន់តែល្អ​ថែម​ទៀតជូនអង្គភាព និងការផ្តល់សេវាសាធារណៈនិង​សេវា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋកាន់​តែ​មាន​ប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដោយមិនត្រូវគិតនិន្នាការនោះឡើយ»។

ជាមួយគ្នានោះដែរសម្តេចក្រឡាហោម ស ខេង ក៏បាន​ថ្លែង​កោត​សរសើរ​ចំពោះ​នគរបាល​រាជធានីភ្នំពេញ ​ដែលបានបំពេញភារកិច្ចការពារពង្រឹងសន្តិសុខ ​សណ្តាប់ធ្នាប់ នាំមក​សុខ​សុវត្ថិភាព​ស្ថិរភាពសង្គមនាពេលកន្លងមកផងដែរ ​ខណៈដែល​ប្រទេស​កំពុង​ជួប​ការ​លំបាកក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយនឹងជំងឺកូវីដ១៩។

ក្រៅពីជួបសំណេះសំណាលជាមួយមន្រ្តីនគរបាលរាជធានីភ្នំពេញ សម្តេចក្រឡាហោម ស ខេង ក៏បាន​ចុះត្រួតពិនិត្យនូវអគារស្នងការដ្ឋានគរបាលរាជធានីភ្នំពេញថ្មីផងដែរ ខណៈអគារនេះសាងសង់ ​បាន៩០ភាគរយហើយនោះ។

សូមបញ្ជាក់ថា អគារធ្វើការថ្មីកម្ពស់៩ជាន់ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មាន​ទំហំ៤០ម៉ែត្រគុណ៥០ម៉ែត្រ កសាង​ឡើង​នៅ​ក្នុងអំឡុងចុងឆ្នាំ២០១៩ ​ដើម្បី​ជំនួស​អគារចាស់​ដែល​មានសភាព​ទ្រុឌទ្រោម​ទៅហើយនោះ។

អគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​ចាត់​ទុកជា​សមិទ្ធផល​ប្រវត្តិ​សាស្រ្តថ្មី​មួយ​សម្រាប់​កង​កម្លាំងនគរបាលរាជធានីភ្នំពេញ​ ដើម្បីបំពេញភារកិច្ចលើកកម្ពស់នៃការផ្តល់សេវា​សន្តិសុខ​និង​សេវាសាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាព៕ អត្ថបទ៖ បាន ចក់



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm