អូស្ត្រាលី ប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាព ទាំងនៅកម្ពុជា និងទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

2025/11/01 12:34:37 am        1.6 K

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នេះ បានបង្ហោះលើបណ្ដាញសង្គមថា អូស្ត្រាលីបានដើរតួនាទីប្រកបដោយមោទនភាព ក្នុងការធ្វើការជាមួយមិត្តកម្ពុជា ដើម្បីជួយធានាសន្តិភាពដែលកម្ពុជាស្រឡាញ់ឱ្យតម្លៃ និងបន្តសហការជាមួយកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងកសាងប្រទេសកម្ពុជា។ អូស្ត្រាលីនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាព ទាំងនៅក្នុងប្រទេសកម្ពុជា និងទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយយើងចង់ធ្វើការជាមួយមិត្ត និងបណ្តាប្រទេសជិតខាងរបស់យើងនៅអាស៊ីអាគ្នេយ៍ ដើម្បីសម្រេចបាននូវបំណងរួមនេះ។ 

ក្នុងបរិបទយុទ្ធសាស្ត្រដែលកាន់តែតឹងតែង ការដឹកនាំរួមគ្នានេះមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ អាស៊ានឆ្លុះបញ្ចាំងពីចំណុចនេះ ដោយបង្កើនទំនុកចិត្ត លើកកម្ពស់សន្តិភាព និងស្ថិរភាព ព្រមទាំងផ្តល់វេទិកាសម្រាប់កិច្ចសន្ទនា។ នេះហើយជាមូលហេតុដែលអូស្ត្រាលីកំពុងគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងយន្តការដឹកនាំដោយអាស៊ាន ដែលមានបំណងទប់ស្កាត់ជម្លោះមុនពេលវាចាប់ផ្តើម។ 

សេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំ អាស៊ាន-អូស្ត្រាលី ស្តីពីការទប់ស្កាត់ជម្លោះ និងការគ្រប់គ្រងវិបត្តិនៅក្នុងនិម្មាបនកម្មតំបន់ដែលដឹកនាំដោយអាស៊ាន (ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥) បានបញ្ជាក់ឡើងវិញពីការទទួលស្គាល់រួមរបស់យើងថា សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់របស់យើងគឺជាការទទួលខុសត្រូវរួមគ្នា ដែលជាសញ្ញាយ៉ាងច្បាស់មួយបញ្ជាក់ថា ក្នុងបរិបទបញ្ហាប្រឈមកាន់តែច្រើន យើងមានសាមគ្គីភាពក្នុងការជ្រើសរើសកិច្ចសន្ទនា ជាជាងការប្រឈមមុខដាក់គ្នា និងជ្រើសរើសកិច្ចសហប្រតិបត្តិការជំនួសការបែងចែក។ 

ជម្លោះមិនមែនជារឿងមិនអាចជៀសវាងបានទេ ហើយក៏មិនងាយក្នុងការទប់ស្កាត់បន្ទាប់ពីវាបានចាប់ផ្តើមនោះឡើយ។ សម្រាប់ប្រទេសអូស្ត្រាលី ការទប់ស្កាត់ជម្លោះមានន័យថា ការលើកកម្ពស់តំបន់មួយដែលអធិបតេយ្យភាពត្រូវបានគោរព ជម្លោះត្រូវបានដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ហើយប្រទេសទាំងអស់ ទាំងធំ ទាំងតូច អាចរីកចម្រើនបាន។ ទាំងនេះតម្រូវឱ្យមានការជឿជាក់ តម្លាភាព និងយន្តការជាក់ស្តែងដើម្បីបន្ថយភាពតានតឹង។ យើងទាំងអស់គ្នាមានតួនាទីក្នុងការធានាបាននូវសន្តិភាព។ 

អាស៊ាន និងស្ថាបត្យកម្មរបស់ខ្លួន រួមទាំងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា គឺជាចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងនេះ។ សំឡេងរបស់អាស៊ានមានលក្ខណៈពិសេស និងមានសារៈសំខាន់ ដែលបង្កើតបទដ្ឋាន កំណត់ការរំពឹងទុក និងជះឥទ្ធិពលដល់ឥរិយាបថនៅទូទាំងតំបន់ ដោយផ្អែកលើវិធីសាស្រ្តជាក់ស្តែងក្នុងការគ្រប់គ្រងភាពតានតឹង និងលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក។ 

សេចក្តីថ្លែងការណ៍រួមថ្មីៗនេះរវាងប្រទេសកម្ពុជា និងប្រទេសថៃ បង្ហាញឱ្យឃើញថាអាស៊ានអាចដោះស្រាយជម្លោះដ៏លំបាកតាមរយៈមធ្យោបាយសន្តិភាពបាន។ អូស្ត្រាលីសូមកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់ប្រទេសកម្ពុជា និងប្រទេសថៃ រួមជាមួយនឹងតួនាទីសំខាន់ដែលលោកនាយករដ្ឋមន្ត្រី Anwar ក្នុងនាមជាប្រធានអាស៊ាន និងលោកប្រធានាធិបតី Trump បានដើរតួក្នុងការងារដ៏សំខាន់នេះ ក្នុងការដោះស្រាយជម្លោះព្រំដែន និងពង្រឹងសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ព្រឹត្តិការណ៍ដ៏សំខាន់នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជម្រុញកិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលដឹកនាំដោយអាស៊ាន។

ដោយឈរលើមូលដ្ឋានគ្រឹះនេះ អូស្ត្រាលីកំពុងផ្តោតលើភាពជាអ្នកដឹកនាំដែលមានលក្ខណៈជាក់ស្តែង និងសមូហភាព ដូចដែលឃើញមាននៅក្នុងគំនិតផ្តួចផ្តើមមួយចំនួន ដូចជាសិក្ខាសាលាទប់ស្កាត់ជម្លោះជាមួយអាស៊ាន ដែលមានការគាំទ្ររួមពីប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនត្រឹមតែជានិមិត្តរូបប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគដោយផ្ទាល់ក្នុងការពង្រឹងស្ថាបត្យកម្មដឹកនាំដោយអាស៊ាន ដើម្បីទប់ស្កាត់ជម្លោះ និងគ្រប់គ្រងវិបត្តិមុនពេលវាវិវត្តទៅជាធ្ងន់ធ្ងរ។ 

អូស្ត្រាលីឈរជាមួយអាស៊ីអាគ្នេយ៍មិនត្រឹមតែជាគោលការណ៍ប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈការគាំទ្រជាក់ស្តែងចំពោះបទប្បញ្ញត្តិ និងនិតិវិធីដែលគាំទ្រដល់ស្ថិរភាពក្នុងតំបន់ ដែលរួមបញ្ចូលទាំងការគាំទ្រយ៉ាងខ្លាំងរបស់យើងចំពោះក្របខ័ណ្ឌច្បាប់អន្តរជាតិ ដូចជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ ក្របខ័ណ្ឌដូចជា UNCLOS មានសារៈសំខាន់ ពីព្រោះវាជួយរក្សាសមុទ្រចិនខាងត្បូងឱ្យមានស្ថិរភាព និងសុវត្ថិភាព ដែលមានតម្លៃសេដ្ឋកិច្ចប្រមាណ ៤ពាន់លានដុល្លារអាមេរិកក្នុងពាណិជ្ជកម្មប្រចាំឆ្នាំដែលហូរឆ្លងកាត់តំបន់នេះ។

នៅកន្លែងដែលជម្លោះបានកើតឡើង វាមានសារៈសំខាន់ក្នុងការស្តារឡើងវិញនូវសន្តិសុខ និងស្ថិរភាពឱ្យបានឆាប់រហ័ស រួមទាំងតាមរយៈការរក្សាសន្តិភាពផងដែរ។ ប្រទេសកម្ពុជា ដែលធ្លាប់ជាប្រទេសទទួលផលពីសកម្មភាពការងាររបស់អាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិនៅកម្ពុជា ដែលហៅកាត់ថាអ៊ុនតាក់ (UNTAC) ឥឡូវនេះកម្ពុជាបានក្លាយជាអ្នកដឹកនាំសកលក្នុងការរក្សាសន្តិភាព នេះជាអ្វីដែលអូស្ត្រាលីគាំទ្រយ៉ាងខ្លាំង។ ប្រទេសអូស្ត្រាលី រួមជាមួយប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ (ROK) បានធ្វើការជាមួយប្រទេសកម្ពុជា តាមរយៈកម្មវិធីភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ (UNTPP) ដើម្បីផ្តល់ការបណ្តុះបណ្តាល និងការកសាងសមត្ថភាពដល់កងកម្លាំងរក្សាសន្តិភាពកម្ពុជា។ លើសពីនេះ អូស្ត្រាលីក្នុងនាមជាសមាជិកបច្ចុប្បន្ននៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ យើងកំពុងជួយពង្រឹងប្រព័ន្ធពហុភាគី និងគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ជម្លោះទាំងនៅក្នុងតំបន់របស់យើង និងទូទាំងពិភពលោក។ 

សន្តិភាពគឺជាអ្វីដែលយើងស្រឡាញ់និងផ្តល់តម្លៃ។ សេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំ អាស៊ាន-អូស្ត្រាលី គឺជាការអំពាវនាវឱ្យមានសកម្មភាព។ ជម្លោះមិនមែនជារឿងដែលមិនអាចជៀសវាងបាននោះទេ ប៉ុន្តែការទប់ស្កាត់ជម្លោះទាមទារឱ្យមានភាពជាអ្នកដឹកនាំរួម កិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្ត។ សេចក្តីថ្លែងការណ៍នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការបកប្រែគោលការណ៍រួមទៅជាវិធានការជាក់ស្តែង ដើម្បីកាត់បន្ថយហានិភ័យ ពង្រឹងតម្លាភាព និងកសាងភាពធន់។ 

អូស្ត្រាលីប្តេជ្ញាក្នុងការបំពេញតួនាទីរបស់យើង ពីព្រោះយើងយល់ពីការបាត់បង់ដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីជម្លោះ និងតម្លៃដ៏ធំធេងនៃសន្តិភាព។ ពីព្រោះនៅពេលការទូតបរាជ័យ ការបាត់បង់មិនមែនត្រឹមតែគោលការណ៍ និងជំនឿប៉ុណ្ណោះ ទេ ប៉ុន្តែជីវិត ជីវភាពរស់នៅ និងវឌ្ឍនភាពរបស់ជំនាន់មួយៗក៏ត្រូវបាត់បង់ផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        170
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        148
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm