ទីក្រុងគីវ៖ ការប្រើមីស៊ីលរបស់រុស្ស៊ី នៅអ៊ុយក្រែន ទើបនាំឲ្យលោក Trump ចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ

2025/11/01 01:38:43 am        84

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនដោយមីស៊ីលតម្រង់គោលដៅ ដែលការអភិវឌ្ឍដោយសម្ងាត់របស់វា បានជំរុញឲ្យលោក Donald Trump បោះបង់ចោលកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយទីក្រុងមូស្គូ ក្នុងអាណត្តិដំបូងរបស់លោកជាប្រធានាធិបតីសហរដ្ឋអាមេរិក។

ការអត្ថាធិប្បាយរបស់លោក Sybiha គឺជាការបញ្ជាក់ដំបូង ដែលថា រុស្ស៊ីបានប្រើប្រាស់មីស៊ីល 9M729 បាញ់ពីដី សម្រាប់ការធ្វើសង្គ្រាម ពោលគឺទាំងនៅអ៊ុយក្រែន ឬកន្លែងផ្សេងទៀត។

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនលំដាប់ទី ២ រូបនេះ បានប្រាប់សារព័ត៌មាន Reuters ថា រុស្ស៊ីបានបាញ់មីស៊ីលទៅអ៊ុយក្រែន ២៣ដង គិតចាប់តាំងពីខែសីហាមក។ ហើយជាមួយគ្នានេះ ប្រភពបានឲ្យដឹងថា ប្រទេសអ៊ុយក្រែនក៏បានកត់ត្រាការបាញ់មីស៊ីល 9M729 ២លើក ដោយរុស្ស៊ី កាលពីឆ្នាំ២០២២។

ក្រសួងការពារជាតិរុស្ស៊ី មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើជាលាយលក្ខណ៍អក្សរ ដើម្បីសុំការអត្ថាធិប្បាយ។ 

មីស៊ីល 9M729 បាននាំឲ្យសហរដ្ឋអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យម (INF) ក្នុងឆ្នាំ២០១៩។ ទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា មីស៊ីលនេះ គឺបំពានលើសន្ធិសញ្ញានេះ ហើយអាចហោះបានឆ្ងាយហួសពីដែនកំណត់ ៥០០គីឡូម៉ែត្រ ទោះបីជារុស្ស៊ីបានបដិសេធការលើកឡើងនេះក៏ដោយ។ ហើយបើតាមប្រភពយោធាមួយរូប បានឲ្យដឹងថា មីស៊ីល 9M729 ដែលបាញ់ដោយរុស្ស៊ី កាលពីថ្ងៃទី៥ ខែតុលា បានហោះចម្ងាយ ១.២០០គីឡូម៉ែត្រ រហូតដល់វាយប្រហារគោលដៅ នៅអ៊ុយក្រែន។

នៅក្នុងសុន្ទរកថាជាលាយលក្ខណ៍អក្សរ លោក Sybiha បានបញ្ជាក់ថា៖ «ការប្រើប្រាស់របស់រុស្ស៊ីនូវមីស៊ីល 9M729 ដែលត្រូវបានហាមឃាត់ដោយសន្ធិសញ្ញា INF ប្រឆាំងនឹងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បង្ហាញពីការមិនគោរពរបស់លោកប្រធានាធិបតី Vladimir Putin ចំពោះសហរដ្ឋអាមេរិក និងកិច្ចប្រឹងប្រែងការទូតរបស់លោកប្រធានាធិបតី Trump ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        155
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        194
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm