ក្រសួងពាណិជ្ជកម្មនឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» លើកទី១៨ (The 18th Cambodia Trade Expo-CTExpo) ពីថ្ងៃទី៤-៧ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសន្និបាតភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនិងវិនិយោគ និងតួនាទីរបស់វិស័យឯកជន ជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥នេះ នឹងមានរៀបចំការដាក់តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលសក្តានុពលរបស់កម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការនាំចេញ ទំនិញនាំចេញ-នាំចូលដែលមានគុណភាពខ្ពស់ និងសេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្ដាអ្នកផ្គត់ផ្គង់កម្ពុជា និងបណ្ដាប្រទេសនានា ជាពិសេស មានការរៀបចំស្តង់/បញ្ជរសេវាសាធារណៈនានារបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ ក៏នឹងមានរៀបចំកម្មវិធីអមមួយចំនួន រួមមាន៖ វេទិកាធុរកិច្ច ជំនួបពាណិជ្ជកម្ម សិក្ខាសាលាស្តីពីការជំរុញការនាំចេញ និងការប្រគំតន្រ្តីជាដើម។
ក្រសួង សូមអញ្ជើញ ភ្ញៀវជាតិ-អន្តរជាតិ លោក-លោកស្រី ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើឱ្យបានកុះករ និងចាប់យកឱកាសដ៏សំខាន់នេះ ក្នុងការពង្រឹង និងពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ៕


