មន្ត្រី APEC៖ ប្រទេសជាសមាជិក ប្រឹងប្រែងធ្វើការយ៉ាងខ្លាំង ដើម្បីឯកភាពគ្នាលើពាណិជ្ជកម្ម

2025/11/01 01:53:09 am        78

មន្ត្រីជាន់ខ្ពស់នៃលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានឲ្យដឹងថា បណ្ដាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកភាគច្រើន ចង់បាន និងកំពុងតម្រង់ទៅកាន់ទិសដៅនៃការមានពាណិជ្ជកម្មសេរី និងបើកចំហ ខណៈដែលពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានគ្របដណ្តប់លើកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់វេទិកានេះ។

នាយកអង្គភាពគាំទ្រគោលនយោបាយ លោក Carlos Kuriyama បានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃសុក្រ (ទី៣១ ខែតុលា) នេះថា លោកមានទំនុកចិត្តថា កិច្ចប្រជុំកំពូល នឹងឈានដល់ការប្រកាសរួម ដោយបានកត់សម្គាល់ថា ប្រទេសសមាជិកទាំងអស់ ក្នុងនោះមានរួមទាំងសហរដ្ឋអាមេរិកផងដែរ កំពុងប្រឹងប្រែងធ្វើការយ៉ាងខ្លាំងដោយឥតសម្រាក។

លោក Kuriyama បាននិយាយថា៖ «ខ្ញុំគិតថា សមាជិកច្រើនរបស់ APEC បន្តជំរុញគាំទ្រឲ្យមានពាណិជ្ជកម្មសេរី។ យើងបានឮប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ក៏ដូចជាមេដឹកនាំសេដ្ឋកិច្ចមួយចំនួន បានលើកឡើងយ៉ាងដូច្នេះ នៅមុននេះ (នៅឯវេទិកា)»។

គួរបញ្ជាក់ថា កិច្ចសម្ភាសន៍នេះត្រូវបានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំ នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីមេដឹកនាំនៃប្រទេសសមាជិកចំនួន ២១ របស់ប្លុកនេះ បានចូលរួមសម័យប្រជុំដំបូងនៃកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃដែលត្រូវបញ្ចប់នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

ដោយបានលើកឡើងពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងប្រទេសចិន និងប្លុកអាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ដែលត្រូវបានធ្វើឲ្យប្រសើរឡើងកាលពីដើមសប្តាហ៍នេះ លោក Kuriyama បានបញ្ជាក់ថា៖ «អ្នកអាចមើលឃើញថា សមាជិក APEC ភាគច្រើន ពិតជាកំពុងឆ្ពោះទៅរកទិសដៅនៃការមានពាណិជ្ជកម្មសេរី និងបើកចំហ»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm