ប្រធានាធិបតីចិន លោក Xi និងនាយករដ្ឋមន្ត្រីកាណាដា លោក Carney សន្យាលើកកម្ពស់ទំនាក់ទំនង

2025/11/01 03:06:32 am        113


ប្រធានាធិបតីចិន លោក Xi Jinping បានជួបជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney នៅថ្ងៃសុក្រ (ទី៣១ ខែតុលា) នេះ ដោយមេដឹកនាំទាំង២ បានសន្យាថា នឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើង ហើយលោក Carney ទទួលយកការអញ្ជើញរបស់លោក Xi ឲ្យទៅបំពេញទស្សនកិច្ច នៅប្រទេសចិន។

មេដឹកនាំទាំង២ បានរៀបចំកិច្ចប្រជុំនេះ នៅខាងក្រៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (Apec) នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង ដែលជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោក Carney នៅតំបន់អាស៊ី ជាកិច្ចប្រឹងប្រែង ដើម្បីធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខ នៅក្នុងតំបន់កាន់តែស៊ីជម្រៅ នៅពេលដែលកាណាដា កំពុងប្រឹងប្រែងកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក និងស្វែងរកទីផ្សារថ្មី។

ប្រទេសកាណាដានៅតែជាប់ក្នុងជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ដោយតាមមកដោយប្រទេសចិន។ នៅមុននេះ លោក Carney ធ្លាប់បានសង្កត់ធ្ងន់ពីតម្រូវការ ក្នុងការចាប់ផ្តើមឡើងវិញនូវការពាក់ព័ន្ធយ៉ាងទូលំទូលាយជាមួយប្រទេសចិន បន្ទាប់ពីមាននូវទំនាក់ទំនងមិនល្អជាច្រើនឆ្នាំ។

ការិយាល័យរបស់លោក Carney បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លោកនាយករដ្ឋមន្ត្រី Carney បានទទួលយកការអញ្ជើញរបស់លោកប្រធានាធិបតី Xi ឲ្យទៅធ្វើទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាដ៏សមស្របមួយ»។

ការិយាល័យរបស់លោក Carney បានបញ្ជាក់ថា ពួកលោកបានពិភាក្សាអំពីដំណោះស្រាយលើបញ្ហាពាណិជ្ជកម្ម ក្នុងនោះរួមទាំងផលិតផលកសិកម្ម និងកសិ-ម្ហូបអាហារ ដូចជាកាណូឡាជាដើម ព្រមទាំងអាហារសមុទ្រ និងរថយន្តអគ្គិសនីផងដែរ។

ជាមួយគ្នានេះ មេដឹកនាំទាំង២ ក៏បានពិភាក្សាអំពីក្របខណ្ឌ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលមានចាប់ពីថាមពល កសិកម្ម ផលិតកម្ម ការប្រែប្រួលអាកាសធាតុ និងហិរញ្ញវត្ថុអន្តរជាតិជាដើម។ នេះបើយោងតាមការិយាល័យរបស់លោក Carney ដដែល៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        306
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        305
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        296

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm