ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញដឹកនាំការពិភាក្សា និងផ្តល់អនុសាសន៍ ដើម្បីអនុវត្តការងារឆ្ពោះទៅមុខ និងកិច្ចការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សាធារណៈគំរូ អង្គភាពអប់រំ និងសុខាភិបាល​

2025/11/01 03:41:01 pm        141

ខេត្តកំពត ៖ បន្ទាប់ពីបានរៀបចំកម្មវិធីនិងកិច្ចប្រជុំរយៈពេល ២ថ្ងៃកន្លង វិបស្សនាបូកសរុបលទ្ធផលនៃការអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និងការកំណត់ទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មការវាយតម្លៃអង្គភាពសេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានរៀបចំបទបង្ហាញជូនទៅដល់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅទីរួមខេត្តកំពត។

នារសៀលនោះ ក្រុមការងារ បានរាយការណ៍ពីរបាយការណ៍វឌ្ឍនភាពការងាររយៈពេល ៧ឆ្នាំកន្លងមក ក៏ដូចជាផ្តួចផ្តើមនូវគំនិតថ្មីៗ មួយចំនួនបន្ថែមទៀត ក្នុងគោលដៅផ្តល់នូវអត្ថប្រយោជន៍ជូនទៅដល់អង្គភាពអប់រំ និងសុខាភិបាល ក្នុងគោលដៅជំរុញលទ្ធភាពទាំងបច្ចេកទេស និងថវិកា ធ្វើយ៉ាងណាឱ្យការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឈានមួយកម្រិតទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះថ្លែងអំណរគុណដល់សមាជិក សមាជិកា នៃគណៈកម្មការគ្រប់ៗរូប ដែលបានសហការ និងអនុវត្តការងារយ៉ាងរឹងមាំស្វាហាប់ និងសម្រេចបានជោគជ័យ គួរជាទីមោទនៈ សម្រាប់ជាតិ និងប្រជាជនរបស់យើង។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមផងដែរថា "រយៈពេលជាង៧ ឆ្នាំក្រោយកន្លងមក ទោះសមាសភាពមិនមានចំនួនច្រើន តែគណៈកម្មការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ហៅកាត់ថា គ.វ.ជ. សម្រេចបានសមិទ្ធផលជាច្រើន និងទូលំទូលាយជូនប្រជាជនទូទាំងប្រទេស តាមរយៈការផ្តល់សេវាអប់រំ និងសុខាភិបាលកាន់តែល្អប្រសើរ។"

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា "តាមរយៈវិបស្សនាបូកសរុបលទ្ធផលនៃការអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និងការកំណត់ទិសដៅការងារឆ្នាំ២០២៦ នៅខេត្តកំពត នាថ្ងៃនេះ យើងបានស្តាប់របាយការណ៍ និងបានពិភាក្សាបន្ថែម លើការរំពឹងទុក និងគំនិតផ្តួចផ្តើមមួយចំនួន ដែលនឹងអាចនាំមកនូវការចូលរួមជួយគាំទ្រ ទាំងបច្ចេកទេស និងថវិកាជូនអង្គភាពផ្តល់សេវាសាធារណៈទាំងអប់រំ និងសុខាភិបាល ដើម្បីមានលទ្ធភាពបានបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាគាប់ចិត្តកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។"

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm