ប្រទេសប៉ូឡូញ បាននិយាយកាលពីថ្ងៃសុក្រទី ៣១ ខែតុលាថា យន្តហោះរបស់ខ្លួនបានស្ទាក់ចាប់យន្តហោះឈ្លបយកការណ៍របស់រុស្ស៊ីនៅលើសមុទ្របាល់ទិកជាលើកទី៣ ក្នុងសប្តាហ៍នេះ។
ទីបញ្ជាការប្រតិបត្តិការរបស់កងទ័ពប៉ូឡូញបាននិយាយថា យន្តហោះនេះមិនបានបំពានដែនអាកាសប៉ូឡូញទេ ប៉ុន្តែដូចក្នុងឧប្បត្តិហេតុមុនៗដែរ វាពុំបានបង្ហាញផែនការហោះហើរឡើយ ហើយឧបករណ៍បញ្ជូនសារត្រូវបានបិទ។

កងទ័ពបាននិយាយថា «នេះគឺជាស្ថានភាពទីបីរួចទៅហើយក្នុងសប្តាហ៍នេះ ដែលបញ្ជាក់ពីការកើនឡើង សកម្មភាពដែនអាកាសរបស់រុស្ស៊ីនៅក្នុងតំបន់បាល់ទិក»។
បណ្តាប្រទេសនៅស្លាបខាងកើតរបស់សម្ព័ន្ធយោធាណាតូ បានប្រកាសការព្រមានខ្ពស់សម្រាប់ការលុកលុយដែនអាកាសដ៏មានសក្តានុពលចាប់តាំងពីខែកញ្ញា នៅពេលដែលយន្តហោះយោធារុស្ស៊ីចំនួន៣ គ្រឿងបានបំពានដែនអាកាសរបស់ប្រទេសអេស្តូនីរយៈពេល១២នាទីត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីយានដ្រូនរុស្ស៊ីជាង២០គ្រឿងបានចូលទៅក្នុងដែនអាកាសរបស់ប្រទេសប៉ូឡូញ។
