ពេទ្យយោធារំលឹកកងទ័ព និងគ្រួសារឱ្យរួសរាន់ទៅចាក់វ៉ាក់សាំងដូសជំរុញទប់ទល់អូមីក្រុង

2022/02/10 11:22:53 pm        802

ភ្នំពេញ៖ ខណៈមេរោគបំប្លែងថ្មី អូមីក្រុង កំពុងរីករាលដាលក្នុងសហគមន៍ ពេទ្យយោធា ក្រើនរំលឹកដល់កងទ័ព និងក្រុមគ្រួសារកងទ័ព រួសរាន់ទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ ដើម្បីបង្កើនអង់ទីគ័របន្ថែមទៀត ទប់ទល់នឹងការវាយកលុកពីជំងឺកូវីដ។

លោកវេជ្ជបណ្ឌិត សេង ឈុន នាយករងមន្ទីរពេទ្យព្រះកេតុមាលា នៅថ្ងៃទី១០ ខែកុម្ភៈនេះ បានឱ្យ BTVដឹងថា គិតចាប់ពីថ្ងៃទី១៧ ខែមករា រហូតដល់ថ្ងៃទី៩ ខែកុម្ភៈនេះ កងទ័ព និងគ្រួសារកងទ័ព ចំនួនជាង ១ម៉ឺននាក់ បានទទួលការចាក់វ៉ាក់សាំងដូសទី៤ ប្រភេទ Pfizer ​ខណៈបច្ចុប្បន្នមន្ទីរពេទ្យ នៅតែបន្តដំណើការវ៉ាក់សាំងជូនដល់ពួកគេ។

លោកវេជ្ជបណ្ឌិត បន្តក្រើនរំលឹកដល់កងទ័ព និងក្រុមគ្រួសារកងទ័ព ឱ្យរួសរាន់ទៅទទួលការចាក់ វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ ​ដើម្បីបង្កើនអង់ទីគ័របន្ថែមទៀត ​ទប់ទល់​នឹង​ការវាយកលុក​ពី​ជំងឺកូវីដ ​ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។

កងទ័ព និងគ្រួសារកងទ័ព មកទទួលការចាក់វ៉ាក់សាំង ​នៅមន្ទីរពេទ្យព្រះកេតតុមាលា ​បាន​និយាយ​ថា ​បន្ទាប់ពីចាក់វ៉ាក់សាំងដូសជំរុញទី៤រួច ​គឺជួយបង្កើនទំនុក​ចិត្តបន្ថែមទៀត ​ក្នុង​ការរស់នៅតាម បែប​គន្លងថ្មីជាមួយជំងឺកូវីដ-១៩។ ​តែបើទោះបីចាក់វ៉ាក់សាំងរួចក្តី ​ក៏នៅតែបន្តអនុវត្តវិធានការ​សុខា​ភិបាល ៣កុំ ៣ការពារ។

កន្លងទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងការពារជាតិ​ ធ្លាប់មានប្រសាសន៍ថា ​យុទ្ធនាការចាក់វាក់សាំងជូនកងទ័ព​ គ្រួសារកងទ័ព ​ព្រមទាំងអតីតយុទ្ធជន បាន​បញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់ ​ការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងការពារជាតិ ​ចំពោះសុខុមាលភាព ​របស់កងទ័ព​ និងក្រុមគ្រួសារកងទ័ព ដែលជាអ្នក​ទទួល​រាប់រងលើភារកិច្ច ​ការពារ សន្តិសុខ ​សណ្តាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ ​និង​ការពារបូរណភាព​ទឹកដី​ទាំងមូល៕អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm