ចំនួនរោងចក្រឧស្សាហកម្មបង្កើតថ្មី បង្ហាញពីជំនឿទុកចិត្តរបស់វិនិយោគិនលើរាជរដ្ឋាភិបាលកម្ពុជា

2022/02/10 11:29:15 pm        514

ភ្នំពេញ៖ ទោះបីរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ កម្ពុជាមានរោងចក្រឧស្សាហកម្មបើកថ្មីចំនួន ១៦៣រោងចក្រ ក្នុងឆ្នាំ២០២១ ធ្វើឱ្យរោងចក្រឧស្សាហកម្មសរុបនៅទូទាំងប្រទេសមានចំនួន ១៨៧៩ រោងចក្រ។ វត្តមានរោងចក្រឧស្សហកម្មបើកថ្មីនេះ គឺបង្ហាញពីការជឿទុកចិត្តរបស់វិនិយោគិន លើការដឹកនាំរបស់រាជរដ្ឋាភិបាល សក្តានុពលវិនិយោគ ជាពិសេសការគ្រប់គ្រងស្ថានភាពកូវីដ១៩។

យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២១ កម្ពុជាមានរោងចចក្រសរុប ១ ៨៧៩ រោងចក្រមានទុនវិនិយោគសរុបជាង ១៣.៨១១ លាន ដុល្លារអាមេរិក។ ដែលបង្កើតការងារបានជាង ៩៨ម៉ឺនកន្លែង។

ក្នុងនោះរោងចក្រឧស្សហកម្មបើកថ្មី មានចំនួន ១៦៣ រោងចក្រ និង​រោងចក្រ​ដែលបាន​បិទទ្វារ​បណ្តោះ​អាសន្ន ​និងបិទទ្វារទាំងស្រុងមានចំនួន​ ១៤៨រោងចក្រ។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម ​វិទ្យាសាស្រ្ត ​បច្ចេកវិទ្យា និង​នវានុវត្តន៍ លើកឡើងថា វត្តមាន​រោងចក្របង្កើតថ្មីបង្ហាញពីការជឿទុកចិត្តរបស់​វិនិយោគិន​លើការ​ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ​ជាពិសេសការគ្រប់គ្រងស្ថានភាពកូវីដ១៩ បានល្អ បូករួម​ទាំង​ច្បាប់​វិនិយោគថ្មី​ដែលមានភាពទាក់ទាញវិនិយោគិន។

ក្នុងឆ្នាំ២០២១ តម្លៃបរិមាណផលិតផលឧស្សាហកម្ម សរុបប្រមាណជា ៧ ៤៣៣ លានដុល្លារ​អាមេរិក ​ទាបជាងឆ្នាំមុន ប្រមាណ១៥%, ក្នុងនោះតម្លៃបរិមាណផលិត ​ផលបម្រើទីផ្សារក្នុងស្រុក មាន​ចំនួនជាង ១ ៩៧៧ លានដុល្លារអាមេរិក ​និងតម្លៃបរិមាណ​ ផលិតផលនាំចេញមានចំនួនជាង ៥ ៤៥៦ លានដុល្លារអាមេរិក៕ អត្ថបទ៖ វណ្ណៈ



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm