សម្ព័ន្ធមិត្តអាមេរិក កំពុងរង់ចាំចម្លើយ មុនពេលប្តេជ្ញាចិត្តចំពោះកម្លាំងសន្តិភាពហ្កាហ្សា របស់លោក Trump

2025/11/01 11:30:42 pm        58

សារព័ត៌មាន CNN បានរាយការណ៍នៅថ្ងៃសៅរ៍ (១ វិច្ឆិកា) នេះថា អស់ជាង ១យខែបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump ប្រកាសបទឈប់បាញ់នៅតំបន់ហ្កាហ្សា ធាតុផ្សំសំខាន់នៃផែនការសន្តិភាពរបស់លោក មិនទាន់សម្រេចបាននៅឡើយទេ។ ផែនការ ២០ចំណុចនេះ អំពាវនាវឱ្យមានកងកម្លាំងពហុជាតិ ដើម្បីរក្សាលំនឹងស្ថិរភាពនៅហ្កាហ្សា ប៉ុន្តែអ្នកចូលរួមដែលអាចកើតមានក្នុងកងកម្លាំងនេះបាននិយាយថា ពួកគេកំពុងរង់ចាំចម្លើយមុនពេលធ្វើការប្តេជ្ញាចិត្ត ខណៈព័ត៌មានលម្អិតសំខាន់ៗពីដែនសម្ថកិច្ចរបស់កម្លាំងនេះ នៅតែស្រពេចស្រពិល។

លោក Trump បានប្រកាសពីផែនការបញ្ចប់សង្រ្គាមហ្កាហ្សា នៅថ្ងៃទី២៩ ខែកញ្ញា ដោយនិយាយថា កងកម្លាំងស្ថេរភាពអន្តរជាតិ ឬហៅថា ISF ត្រូវរំពឹងថានឹងដាក់ពង្រាយ "ភ្លាមៗ" ដើម្បី បណ្តុះបណ្តាលនគរបាលប៉ាឡេស្ទីន ធានាព្រំដែនជាមួយអ៊ីស្រាអែលនិងអេហ្ស៊ីប រារាំងលំហូរសព្វាវុធ និងអនិញ្ញាតឱ្យមានការដកទ័ពអ៊ីស្រាអែលបន្ថែមទៀតចេញពីតំបន់ហ្កាហ្សា។

ដំណាក់កាលដំបូងនៃបទឈប់បាញ់ ពាក់ព័ន្ធនឹងការដោះលែងចំណាប់ថ្នូរពីតំបន់ហ្កាហ្សា ដោះដូរនឹងអ្នកទោសប៉ាឡេស្ទីន និងអ្នកជាប់ឃុំពីអ៊ីស្រាអែល។ ដំណាក់កាលទីពីរនៃផែនការរបស់លោក Trump ទាមទារឱ្យមានការបង្កើតកងកម្លាំង ISF ។

ក្រុមមន្ត្រីអាមេរិក បានបង្ហើបពីលទ្ធភាពនៃអ្នករួមចំណែកជាច្រើន ហើយប្រទេសមួយចំនួនទៀតក៏បានសម្តែងការចាប់អារម្មណ៍ ប៉ុន្តែមកទល់ពេលនេះ ពុំមានប្រជាជាតិណាមួយប្រកាសជាផ្លូវការពីការចូលរួមនោះទេ។ អ្នកចូលរួមដែលអាចទៅរួចទាំងនោះ កំពុងស្វះស្វែងរកភាពច្បាស់លាស់ និងការធានា មុនពេលបញ្ជូនកងទ័ពពួកគេទៅហ្កាហ្សា ដែលឥឡូវនេះ កំពុងប្រឈមនឹងកងជីវពលប្រដាប់អាវុធ ក្រុមឧក្រិដ្ឋជន និងការគំរាមកំហែងនៃការវាយប្រហាររបស់អ៊ីស្រាអែល ជុំវិញការរារែកមិនរំសាយអាវុធរបស់ពួកហាម៉ាស៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        40
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm