បេក្ខជនប្រឡងជាប់គ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ ចាប់ប៉ុស្តិ៍​សាលារៀន​សម្រាប់​ចេញ​ទៅ​បង្រៀន​ឆ្នាំ​សិក្សាថ្មីនេះ

2025/11/02 06:39:35 pm        327

បេក្ខជនប្រឡងជាប់គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ទាំង ៣ ០២៤​នាក់​នៅ​ខេត្ត​គោល​ដៅ​ទាំង​៥ នៅថ្ងៃនេះបានចាប់ផ្ដើមចាប់ប៉ុស្តិ៍សាលារៀន សម្រាប់ការ​ចេញ​ទៅ​បង្រៀន​នៅ​ក្នុង​បវេសន​កាល​ឆ្នាំសិក្សាថ្មី ២០២៥-២០២៦នេះ។ ការចាប់ប៉ុស្តិ៍សាលារៀននេះ គឺផ្ដល់អទិភាព​មុន​ចំពោះ​បេក្ខជនដែលទទួលបានពិន្ទុខ្ពស។

នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ក៏ដូចជាតំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីមកពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បានជួបសំណេះសំណាល​ជាមួយ​បេក្ខជន​ប្រឡង​ជាប់​គ្រូ​បង្រៀន​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀងទាំង ៣ ០២៤នាក់។ ភ្ជាប់ជាមួយការសំណេះសំណាលនេះ បេក្ខជនទាំងអស់ ក៏​ត្រូវ​ចាប់​ប៉ុស្តិ៍សាលារៀន ដើម្បីចេញទៅបង្រៀននៅថ្ងៃចន្ទ ដើមសប្ដាហ៍ខាងមុខផងដែរ។ ការ​ចាប់​ប៉ុស្តិ៍សា​លារៀ​ននៅថ្ងៃនេះ ជាភាពចាំបាច់។ បេក្ខជនដែលខកខាន ក្នុងការចាប់ប៉ុស្តិ៍នាថ្ងៃនេះ មាន​ន័យថាបោះបង់។ ការចាប់ប៉ុស្តិ៍សាលារៀននេះដែរ គឺផ្ដល់អទិភាពជូនបេក្ខជន ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេជ្រើសរើសមុន។

ក្នុងថ្ងៃចាប់ប៉ុស្តិ៍សាលារៀននេះដែរ ពួកគាត់ជាបេក្ខជនដែលបានប្រឡងជាប់ បានលើកឡើងពីក្ដី​សប្បាយ​រីក​រាយ ក្នុងការសម្រេចបំណងធ្វើជាគ្រូបង្រៀន។ អ្នកខ្លះមានបទពិសោធន៍ បង្រៀន​កន្លង​មក អ្នកខ្លះពុំទាន់មានបទពិសោធន៍បង្រៀននោះទេ តែភាពជារួមមួយគឺ ពួកគេនឹងខិត​ខំ​បំពេញ​តួនាទីជាគ្រូបង្រៀនឱ្យបានល្អបំផុត ដើម្បីជាផ្នែកមួយជួយបណ្ដុះធនធានមនុស្ស តាំង​ពី​នៅ​វ័យ​ក្មេង។

ឯកឧត្តម ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងកា​ល​ពី​ថ្ងៃ​ប្រកាស​លទ្ធផលដែរថា ភ្ជាប់ជាមួយការចេញទៅបង្រៀន អ្នកប្រឡងជាប់ទាំង​អស់ក៏ត្រូវ​ទទួល​ការ​បណ្ដុះ​បណ្ដាល​ផងដែរ។ បណ្ដុះបណ្ដាលតាមរយៈ អនឡាញ និងទទួលការបណ្ដុះបណ្ដាល​ផ្ទាល់នៅ​តាម​សាលាគរុកោសល្យ។

ការបណ្ដុះបណ្ដាល​នេះ អាចផ្តោតសំខាន់លើ វិធីសាស្ត្របង្រៀន។ មួយវិញទៀត ពួកគេ​អាច​សិក្សា​បន្ថែម ពីគ្រូបង្រៀនរៀមច្បង ដែលកំពុងបង្រៀននៅតាមសាលារៀនជាក់ស្ដែងផងដែរ។

ឯកឧត្តមបញ្ជាក់ដែរថា អ្នកប្រឡងជាប់ជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ សុទ្ធ​តែមា​ន​កម្រិត​ចំណេះដឹងខ្ពស់ រៀនចប់ថ្នាក់បរិញ្ញាបត្រ។

វត្តមានគ្រូប​ង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជាការដោះស្រាយការប​ង្រៀន​ផ្គួប​ថ្នាក់​ដែល​មាន​សិស្ស​ច្រើន​ហួសកំណត់ក្នុងថ្នាក់រៀន។គួរបញ្ជាក់ដែរថា គ្រូបង្រៀនផ្អែកលើ​កិច្ច​ព្រម​ព្រៀង​ការងា​រ​នេះ​ ត្រូវចុះកិច្ចព្រមព្រៀងបំពេញការងាររយៈពេល ១ឆ្នាំ។ ការវាយតម្លៃ ត្រូវធ្វើនៅចុងឆ្នាំ ករណី​បំពេញ​ការងារបានល្អ គឺអាចបន្តកិច្ចព្រមព្រៀងការងារ ករណីមិនបំពេញការងារបានល្អ អាច​ឈាន​ដល់​ការបញ្ចប់កិច្ចព្រមព្រៀងការងារ៕ អត្ថបទ៖ គឹម ហុក



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        118
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        230
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm