
ភ្នំពេញ៖ ហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្ដ ម Francois GROSDIDIER អភិបាលក្រុង Metz នៃសាធារណរដ្ឋបារាំង ដើម្បីពិភាក្សាពីការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុង Metz ជាមួយនឹងរាជធានីភ្នំពេញ និងបានផ្លាស់ប្ដូរបទពិសោធន៍ការងារមួយចំនួន ដើម្បីបង្កើនទំនាក់ទំនងល្អរវាងទីក្រុងទាំងពីរ និងដើម្បីជំរុញឱ្យវិស័យវប្បធម៌ ទេសចរណ៍ និងវិស័យសំ ខាន់ៗមួយចំនួនឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕ ដោយ៖ គង់ ឌិន
