កុមារ នៅតំបន់ហ្កាហ្សា វិលចូលសាលារៀនវិញបណ្តើរៗហើយ ក្រោយមានសង្គ្រាម ២ឆ្នាំ

2025/11/02 10:24:30 pm        80

ទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានប្រកាសកាលពីសប្តាហ៍មុនថា បន្ទាប់ពីមានការចាប់ផ្តើមនូវបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ស្ថាប័នកំពុងបើកសាលារៀនឡើងវិញមួយចំនួន នៅក្នុងដែនដីនេះ ដោយកុមារបានវិលត្រឡប់ចូលថ្នាក់រៀនវិញជាបណ្តើរៗហើយ។

នៅលើបណ្ដាញសង្គម X កាលពីថ្ងៃអង្គារក្នុងសប្ដាហ៍កន្លងទៅ ប្រធាន UNRWA លោក Philippe Lazzarini បានឲ្យដឹងថា សិស្សសាលាជាង ២៥.០០០នាក់ បានចូលរួមរួចហើយជាមួយ «កន្លែងសិក្សាបណ្តោះអាសន្ន» របស់ទីភ្នាក់ងារនេះ ខណៈដែល ៣០០.០០០នាក់ នឹងអនុវត្តថ្នាក់អនឡាញ។

នៅឯសាលា Al Hassaina ភាគខាងលិចទីក្រុង Nuseirat នៅភាគកណ្តាលតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃសៅរ៍ (ទី១ ខែវិច្ឆិកា) ថ្នាក់រៀនទើបបានបើកឡើងវិញ បើទោះបីជាមានការខ្វះខាតបន្ទប់រៀនក៏ដោយ។ ក្មេងស្រី Warda Radwan ដែលជាសិស្សអាយុ ១១ឆ្នាំ បាននិយាយថា នាងកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ក្នុងការបានវិលត្រឡប់ទៅសិក្សាតាមទម្លាប់វិញ។

គួរបញ្ជាក់ថា ក្នុងអំឡុងសង្គ្រាមរយៈពេល ២ឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស សាលា Al Hassaina មិនខុសពីកន្លែងរបស់ UNRWA ផ្សេងទៀតជាច្រើន នៅទូទាំងដែនដីនេះ បានក្លាយជាជម្រកជ្រកកោនសម្រាប់គ្រួសារជនភៀសខ្លួនរាប់សិបនាក់។ ហើយវត្តមានរបស់ប្រជាជនទាំងនោះ នៅតែអាចមើលឃើញដោយសារមានស្នួហាលសម្លៀកបំពាក់នៅទូទាំងអគារ ៣ជាន់របស់សាលានេះ៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm       
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm       
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm       

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm