ក្រសួងវប្បធម៌ នឹងរៀបចំពិព័រណ៍សិល្បៈសិប្បកម្មអបអរខួប១០ឆ្នាំ ល្បែងទាញព្រ័ត្រចុះបញ្ជី UNESCO

2025/11/02 04:47:26 pm        371

នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សហការជាមួយអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ នឹងរៀបចំពិព័រណ៍សិល្បៈសិប្បកម្ម នាចុងខែវិចិ្ឆកា ឆ្នាំ២០២៥ខាងមុខនេះ នៅ​ផ្លូវ​ថ្មើជើងចតុម្មុខ (Walk Street) ទល់មុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ ដើម្បី​អបអរ​សាទរ​ខួប​១០​ឆ្នាំ ល្បែងទាញព្រ័ត្រ ដែលបានចុះក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាល​ពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ។

លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានថ្លែងប្រាប់ BTV News នា​ថ្ងៃ​នេះ​ថា ​ក្នុងពិព័រណ៍នោះ នាយកដ្ឋាន បានរៀបចំបើកព្រឹតិ្តការណ៍ថ្មីមួយបន្ថែមទៀត គឺ​សិល្បៈ​នៃ​ការ​«ចាក់ចេក» តំណខ្មែរតាំងពីជំនាន់ដើម និងជាសិល្បៈដ៏កម្រ និងកាន់តែ​ឈាន​ទៅ​រក​ការ​បាត់​បង់​​។ ដូច្នេះនាយកដ្ឋាន និងលើកឡើងនូវកម្មវិធីនេះ ដើម្បីឲ្យសាធារណជន ក៏ដូច​ជា​ក្មួយ​ៗ​យុវជន បានទស្សនាផ្ទាល់នៅទីតាំងនោះ អំពីសិល្បៈនៃការ «ចាក់ចេក» ក៏ដូចជា៖ ក្រងនូវស្លឹក និង​សម្ភារៈផ្សេងៗទៀត ដែលជាវត្ថុអនុស្សាវរីយ៍។

សូមរំលឹក​ឡើងវិញថា ក្នុងឆ្នាំ២០២៥នេះ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បាន​រៀបចំ​ព្រឹតិ្តការណ៍​ធំៗ ចំនួន០២ នាចុងឆ្នាំ២០២៥នេះ គឺពិព័រណ៍ស្នាដៃមរតកមនុស្សរស់ មានរយៈពេល០៣ថ្ងៃ កាល​ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ និងពិព័រណ៍រូបថត ក្រោម​ប្រធាន​បទ«រួមគ្នាលើកតម្កើងមរតកវប្បធម៌អរូបី»រយៈពេល០៧ថ្ងៃ កាលពីថ្ងៃទី២៤ ដល់ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ២០២៥ ក្នុងសារមនី្ទរខ្លែងខ្មែរ រាជធានីភ្នំពេញ ដោយទទួល​បាន​ការ​គាំទ្រ​គួរ​ជា​ទីមោទន​សម្រាប់នាយកដ្ឋាន ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាពិសេសយុវជន សិស្ស និសិ្សត សាធារណជន ព្រមទាំងមានអ្នកចូលរួមតាមបណ្តាញសង្គមជាច្រើន បាន​បញ្ចេញ​នូវ​ចំណាប់​អារម្មណ៍សប្បាយរីករាយ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន បានប្រាប់មិត្តបរទេសថា ថៃបិទច្រក​ព្រំដែន​ជាមួយ​កម្ពុជាមិនត្រឹម​តែផ្ដាច់​ការតភ្ជាប់រវាងកម្ពុជា-ថៃ ទេ តែជាការ​កាត់ផ្តាច់​ការតភ្ជាប់អាស៊ាន និង​អាស៊ី​ផងដែរ
2025/11/04 08:14:27 pm        1
កម្ពុជា និងអាម៉េរិក កំណត់គោលដៅជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
2025/11/04 06:20:46 pm        1
ឯកឧត្តម ស៊ុន ចាន់ថុល ស្នើ​ក្រុមហ៊ុន Medline ​ពិចារ​ណាព​ង្រីកការ​ទិញ​ផលិតផលបរិក្ខាពេទ្យ ដែល​ផលិតនៅកម្ពុជាបន្ថែម និង​ពិនិត្យ​លទ្ធ​ភាព​ដាក់​ទុនវិនិយោគ​បង្កើតរោងចក្រ​នៅកម្ពុជា​ដោយ​ផ្ទាល់​
2025/11/04 05:28:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន បានប្រាប់មិត្តបរទេសថា ថៃបិទច្រក​ព្រំដែន​ជាមួយ​កម្ពុជាមិនត្រឹម​តែផ្ដាច់​ការតភ្ជាប់រវាងកម្ពុជា-ថៃ ទេ តែជាការ​កាត់ផ្តាច់​ការតភ្ជាប់អាស៊ាន និង​អាស៊ី​ផងដែរ

2025/11/04 08:14:27 pm
​ប្រភពពីរដ្ឋាភិបាល៖ ក្រុមប្រឹក្សាដែលគាំទ្រដោយកងទ័ពស៊ូដង់ នឹងជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីសំណើបទឈប់បាញ់របស់អាមេរិក
2025/11/04 06:22:51 pm
​ឥណ្ឌាស្វែងរកការគាំទ្រពីប្រទេសបារ៉ែនក្នុងការពង្រឹងទំនាក់ទំនងជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ
2025/11/04 06:21:01 pm
​កម្ពុជា និងអាម៉េរិក កំណត់គោលដៅជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
2025/11/04 06:20:46 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ និយាយថា អាចរំសាយអាវុធពីក្រុមនានាបាន លុះត្រាតែអាមេរិកដកកងទ័ពចេញ
2025/11/04 06:18:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/04 12:32:31 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/03 03:34:37 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/04 04:07:53 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/10/31 10:30:49 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am