មេដឹកនាំចិន និងកូរ៉េខាងត្បូង ពិភាក្សាអំពីទំនាក់ទំនងវប្បធម៌ មួយទសវត្សរ៍ក្រោយមានបម្រាម

2025/11/03 12:15:34 am        99

ប្រទេសចិន និងកូរ៉េខាងត្បូង បានពិភាក្សាអំពីការពង្រីកការផ្លាស់ប្តូរវប្បធម៌ អំឡុងកិច្ចប្រជុំកំពូលទ្វេភាគី រវាងមេដឹកនាំរបស់ប្រទេសទាំង២ កាលពីថ្ងៃសៅរ៍ (ទី១ ខែវិច្ឆិកា) នៅទីក្រុង Gyeongju ដោយនេះបានបង្កើនសង្ឃឹមកាន់តែខ្ពស់ អំពីការមានលទ្ធភាពនៃការបន្ធូរបន្ថយ ចំពោះការរឹតបន្តឹងក្រៅផ្លូវការរបស់ទីក្រុងប៉េកាំង លើកម្មវិធីបែបកម្សាន្តរបស់កូរ៉េខាងត្បូង។

សារព័ត៌មាន Yonhap បានដកស្រង់សម្តីទីប្រឹក្សាសន្តិសុខជាតិ លោក Wi Sung-rak ដែលបាននិយាយថា ប្រធានាធិបតីចិន លោក Xi Jinping និងមេដឹកនាំកូរ៉េខាងត្បូង លោក Lee Jae Myung បានព្រមព្រៀងគ្នា លើតម្រូវការ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌។

សេចក្ដីរាយការណ៍ពីសារព័ត៌មាននេះ បានឲ្យដឹងទៀតថា លោក Wi បានបន្ថែមថា «ការរឹតបន្តឹងផ្នែកច្បាប់ និងនីតិវិធី» ទាំងឡាយ បង្កជាឧបសគ្គដល់ការធ្វើឲ្យមានប្រក្រតីភាពពេញលេញនៃការផ្លាស់ប្តូរមាតិកានានា។

គួរបញ្ជាក់ថា ការហាមប្រាមក្រៅផ្លូវការរបស់ប្រទេសចិន លើកម្មវិធីផ្នែកកម្សាន្តរបស់កូរ៉េខាងត្បូង រាប់ចាប់ពីការប្រគុំតន្ត្រី K-pop (ខេប៉ុប) រហូតដល់រឿងភាគតាមទូរទស្សន៍ និងភាពយន្ត ត្រូវបានចេញប្រហែលជាមួយទសវត្សរ៍មុន បន្ទាប់ពីមានការសម្រេចរបស់កូរ៉េខាងត្បូង ក្នុងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិក ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាការគំរាមកំហែងផ្នែកសន្តិសុខ។

ការរំពឹងទុកនូវការបន្ធូរបន្ថយនូវអ្វីដែលហៅថា «បម្រាមវប្បធម៌កូរ៉េខាងត្បូង» នេះ បានកើតឡើងបន្ទាប់ពីសមាជិកសភាកូរ៉េខាងត្បូង លោក Kim Young-bae តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម បានលើកឡើងថា លោក Xi បានប្រតិកម្មជាវិជ្ជមាន ចំពោះការស្នើរបស់កូរ៉េខាងត្បូង ក្នុងការប្រារព្ធកម្មវិធីប្រគុំតន្ត្រី K-pop នៅទីក្រុងប៉េកាំង៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        13
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        16
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm